ព្យាករណ៍ការប្រកួតរវាង ប្រេស៊ីល vs ប៉េរូ
ការប្រកួតជម្រុះ World Cup 2022
ម៉ោង ៧:៣០ នាទីព្រឹកថ្ងៃទី ១០ ខែកញ្ញា នៅពហុកីឡដ្ឋាន Pernambuco
ការប្រកួតចុងក្រោយបំផុតដែលប្រេស៊ីល និងប៉េរូជួបគ្នាគឺ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America ឆ្នាំ ២០២១ ។ បច្ចុប្បន្នក្រុមប្រេស៊ីលកំពុងស្ថិតនៅកំពូលតារាងនៃក្រុមជម្រុះ World Cup ២០២២ ទ្វីបអាមេរិកខាងត្បូង ហើយពួកគេនឹងរក្សាតំណែងកំពូលតារាងរបស់ពួកគេ ជាមួយនឹងជ័យជម្នះបន្ថែមទៀតទៅលើក្រុមប៉េរូ។
ការប្រកួតនេះប្រេស៊ីលនឹងមិនមានវត្តមានរបស់កីឡាករលេងនៅលីគអង់គ្លេសចូលរួមក្នុងក្រុមឡើយ ប៉ុន្តែកម្លាំងរបស់ប្រេស៊ីលនៅតែមានប្រៀបលើប៉េរូ នឹងមិនមានអ្វីដែលភ្ញាក់ផ្អើលឡើយនៅពេលដែលប្រេស៊ីលដណ្ដើមយកបាន ៣ ពិន្ទុនៅក្នុងការប្រកួតនេះ។
Marquinhos, Neymar, Everton Ribeiro, Richarlison និង Lucas Paqueta គឺជាកីឡាករដែលបានស៊ុតទម្លុះសំណាញ់ទីប៉េរូក្នុងការប្រកួត Copa America កន្លងមកនេះ។ លើកលែងតែ Richarlison អវត្តមានក្នុងការប្រកួតនេះ ចំណែកកីឡាករដែលមានឈ្មោះខាងនៅនឹងមានវត្តមានក្នុងការប្រកួតនេះ។
ស្ថិតិគួរឱ្យកត់សម្គាល់រវាងប្រេស៊ីល vs ប៉េរូ៖
- ការប្រកួត ៤/៦ ចុងក្រោយរបស់ប្រេស៊ីលបានបញ្ចប់ដោយមានគ្រាប់បាល់សរុប ៣គ្រាប់ រឺច្រើនជាងនេះ។
- ការប្រកួត ៦/១០ ចុងក្រោយរបស់ប៉េរូបានបញ្ចប់ដោយមានគ្រាប់បាល់សរុប ៣ គ្រាប់ឬច្រើនជាងនេះ។
ព័ត៌មានកម្លាំងរវាងប្រេស៊ីល vs ប៉េរូ៖
- ប្រេស៊ីល៖ Marquinhos ត្រលប់មកវិញ
- ប៉េរូ៖ មិនមានកីឡាករសំខានៗអវត្តមានឡើយ
ប្រវត្តិប្រឈមមុខគ្នា (ប្រេស៊ីលឈ្នះ ៥ ប៉េរូចាញ់ ៥)
- ០៦/៧/២០២១ ប្រេស៊ីល ១-០ ប៉េរូ (Copa America)
- ១៨/០៦/២០២១ ប្រេស៊ីល ៤-០ ប៉េរូ (Copa America)
- ១៤/១០/២០២០ ប៉េរូ ២-៤ ប្រេស៊ីល (World Cup)
- ០៨/០៧/២០២១ ប្រេស៊ីល ៣-១ ប៉េរូ (Copa America)
- ២៣/០៦/២០២១ ប៉េរូ ០-៥ ប្រេស៊ីល (Copa America)
អាជ្ញាកណ្តាលសម្រាប់ការប្រកួតរវាងប្រេស៊ីល និងប៉េរូ៖
- បន្ទាប់ពីការប្រកួត ៣ លើកក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ ២០២២ អាជ្ញាកណ្តាល Wilmar Roldan បានដកកាតលឿងចេញចំនួន ១២ ជាមធ្យមចំនួនកាតលឿង ៤ ដងក្នុងមួយប្រកួត។
- ៥ ប្រកួតចុងក្រោយប្រេស៊ីលទទួលបានកាតលឿង ១០ សន្លឹកជាមធ្យមទទួលបានកាតលឿង ២ដងក្នុងមួយការប្រកួត ហើយនេះក៏ជាស្ថេតិរបស់ប៉េរូដែរ។
កីឡាករដែលអាចចូលរួមក្នុងការប្រកួតនេះ៖
- ប្រេស៊ីល: Weverton, Danilo, Militao, Marquinhos, Alex Sandro, Casemiro, Gerson, Everton Ribeiro, Paqueta, Gabigol, Neymar.
- ប៉េរូ: Gallese, Advincula, Callens, Santamaria, Lopez, Yotun, Cueva, Carrillo, Tapia, Flores, Lapadula.