បីសាចក្រហម ផ្ដល់បន្ថែម ៣លានអឺរ៉ូ​ ដល់ Bruno Fernandes

0
703

បីសាចក្រហម ត្រូវសងបន្ថែម​ឲ្យទៅក្លិប Sporting Lisbon ដែលមានក្នុងផ្នែកមួយនៃការចរចារផ្ទេយក Bruno Fernandes ។ Bruno Fernandes បានមករួមរស់ជាមួយ​ក្រុមបីសាចក្រហម ជាមួយនឹងតម្លៃ​ចំនួន ៤៧ លានផោន ហើយភាគីទាំងពីរបានរីករាយជាមួយតម្លៃនេះ ដោយសារតែ​សមត្ថភាព​ដ៏អស្ចារ្យ របស់ Bruno Fernandes។

ពេលនេះ ក្រុមបីសាចក្រហម​បាន​ដណ្ដើម​បាន​សំបុត្រ​ចូលទៅកាន់ Champions League ហើយ ដូច្នេះ​ពួកគេត្រូវសង​បន្ថែម​ដល់​ក្លិប​ព័រទុយហ្គាល់ចំនួន​ទឹកប្រាក់ ៣លានអឺរ៉ូ (២,៧លានផោន) ជាប្រាក់រង្វាន់បន្ថែមជូន។

ប្រសិនបើ​ ក្រុមបីសាចក្រហម ឈាន​ចូលក្នុងចំណាត់ថ្នាក់ទី៤ នៃក្របខ័ណ្ឌ Premier League ក្នុង២រដូវកាល​បន្តបន្ទាប់ទៀតនោះ ចំនួនទឹកប្រាក់ដែលត្រូវទូទាត់បន្ថែមសម្រាប់ក្លិបបាល់ទាត់ព័រទុយហ្គាល់ បន្ថែមទៀតរហូតដល់ ១,៨លានផោន៕