Liverpool កំពុងតាមប្រម៉ាញ់យក ខ្សែការពាររបស់ក្លិប Real Betis រូបនេះ

0
632

យោងតាមកាសែត Estadio Deportivo បានចុះផ្សាយថា លោក Jurgen Klopp គ្រូបង្វឹក​ក្រុមហង្សក្រហម​ដែលជា​ម្ចាស់ជើងឯកនៅរដូវកាលឆ្នាំ​២០១៩/២០ នេះ បានកំពុងចាប់អារម្មណ៍ខ្លាំងទៅលើ​ខ្សែការពារ Aissa Mandi នៅក្លិបអេស្ប៉ាញ។

កីឡាករវ័យ ២៨ឆ្នាំ​រូបនេះ ដែលកំពុងពាក់អាវរបស់ Real Betis អាចមានសមត្ថភាព​លេងនៅគ្រប់តំបន់ក្នុងជួរ​ខ្សែការពារ ៤នាក់ ហើយពេលនេះ​កីឡាកររូបនេះ ឈានដល់ឆ្នាំចុងបញ្ជប់​នៃកិច្ចសន្យាកុងត្រា​ជាមួយក្លិប Real Betis ។ ខ្សែបំរើរូបនេះ មានបំណងចង់​បន្តកិច្ចសន្យាកុងត្រានេះឡើយ ទើបធ្វើឲ្យក្រុមហង្សក្រហម មានសង្ឃឹមច្រើនក្នុងទិញយកកីឡាកររូបនេះ៕