Bruno Fernandes មានតម្លៃខ្លួនកប់ពពក ក្រោយបានមកដល់បីសាចក្រហមជិត១ឆ្នាំ

0
627

ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​ Bruno Fernandes មាន​តម្លៃ​ខ្លួន​ឡើង​ខ្ពស់​គួរ​ឲ្យ​គត់​សម្គាល់​ ក្រោយ​មក​លេងនៅ​ក្លឹប​ Manchester United មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង​នោះ​។

បច្ចុប្បន្ន​នេះ​ កីឡាករ​រូប​នេះ​ មាន​តម្លៃ​ខ្លួន​ជាង​ ៩៤​លាន​ដុល្លារ​ នេះ​បើ​តាម​ទិន្នន័យ​បច្ចុប្បន្នភាព​ចុង​ក្រោយ (Update) របស់​ទំព័រ​ Transfermarkt។

បើ​តាម​ទិន្នន័យ​គេហទំព័រ​ដដែល​ខាង​លើ​នេះ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ឡើង​តម្លៃ​ខ្លួន​ជាង​ ៣០លាន​ដុល្លារ​ឯណោះ​បើ​ធៀប​នឹង​ពេល​ ដែល​កីឡាករ​រូប​នេះ​មក​លេង​ឲ្យ​ក្លឹប​ Man Utd ដំបូង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Fernandes មក​លេង​នៅ​ Man Utd ដំបូង​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា​ ឆ្នាំ​២០២០ ក្នុង​តម្លៃ​ខ្លួន​ជាង​ ៦៤​លាន​ដុល្លារ​ ដោយ​ចូល​រួម​លេង​បាន​ ២៦​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១៤​គ្រាប់​៕