Eduardo Camavinga បានឱកាសប្ដូរអាវជាមួយ Cristiano Ronaldo ក្រោយពីការប្រកួតរវាងក្រុមជម្រើសជាតិបារាំង និងព័រទុយហ្គាល់បញ្ចប់ទៅពានរង្វាន់ UEFA Nations League ។
យុវជន១៧ឆ្នាំខាងលើនេះ បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបារាំង និងបានតតាំងផ្ទាល់ជាមួយ Idol របស់ខ្លួនគឺ Ronaldo ក្នុងការប្រកួតនេះផងដែរ។ ពេលចប់ការប្រកួតទៅ Camavinga បានស្នើសុំអាវ Ronaldo ដើម្បីទុកជាអនុស្សាវរីយ៍ ហើយបំណងប្រាថ្នានេះក៏បានសម្រេចផងដែរ។ នៅពេលបានអាវ Idol របស់ខ្លួននេះហើយ កីឡាករលេងឱ្យក្លឹបអាជីព Rennes រូបនេះ បានបញ្ជាក់ថារូបគេនឹងមិនបោកវាឡើយ ដោយទុកនៅស្នាមដដែលនេះរហូតទៅ។
សូមបញ្ជាក់ថាការប្រកួតរវាងបារាំងនិងព័រទុយហ្គាល់ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ទៅលើកីឡាករបារាំង ព្រោះពួកគេបែរជាបង្ហោះរូបភាពជាមួយ Ronaldo ជាច្រើនសន្លឹកទៅវិញ។ ដោយនេះ បានបញ្ជាក់ថាកីឡាករបារាំងភាគច្រើន សុទ្ធតែជាអ្នកស្រលាញ់រាប់អានអតីតកីឡាករ Real Madrid នេះជាខ្លាំង។ ដោយអ្នកដែលបង្ហោះទាំងអស់នោះទៀតសោត គឺជាកីឡាករដែលក្រុម Real Madrid ចង់បាននៅថ្ងៃអនាគតផងដែរ៕