Ronaldo និង Mbappe មានការចង់ដឹងចង់ពីការនិយាយរបស់ពួកគេនៅលើទីលាន

0
571

ការសន្ទនារវាងកីឡាករ Cristiano Ronaldo និង Kylian Mbappe នៅលើទីលានអំឡុងពេលជំនួបរវាងក្រុមជម្រើសជាតិបារាំង និងព័រទុយហ្កាល់ នៃក្របខ័ណ្ឌ Nations League បានធ្វើឱ្យមានការងើយឆ្ងល់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

ការប្រកួត Nations League រវាងបារាំង និងព័រទុយហ្កាល់បានផ្តល់ឱកាសឱ្យកីឡាករ Cristiano Ronaldo និង Kylian Mbappe ជួបគ្នានៅលើទីលាន។

តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus និង PSG ដែលមិនធ្លាប់លាក់បាំងការគោរពគ្នាទៅវិញទៅមកនាពេលកន្លងមក គឺជាតួឯកនៃការស្វាគមន៍ដ៏គួរឱ្យគោរពនៅលើទីលានដោយស្នាមញញឹមដ៏រីករាយមុនពេលការប្រកួតចាប់ផ្តើម។

Ronaldo និង Mbappe បានឱបគ្នានៅកណ្តាលវាលស្មៅយ៉ាងស្និតស្នាលជាទីបំផុតមុនពេលចាប់ផ្តើមការប្រយុទ្ធនៅក្នុងក្រខ័ណ្ឌ Nations League ។ មកទល់ពេលនេះអ្នកទាំងពីរធ្លាប់ជាគូប្រជែងតែ១លើកតែប៉ុណ្ណោះគឺក្នុងរដូវកាល ២០១៧/១៨ នៃក្របខ័ណ្ឌ Champions League ក្នុងការប្រកួតរវាង Real Madrid និង PSG ៕