ក្រុម​កម្ពុជា​មិន​បោះបង់​ការ​ប្រកួត​ជម្រុះ Asian Cup 2023 ខណៈ AFC និង​សហព័ន្ធ​បាល់ទាត់​ឥណ្ឌាចេញលិត​សុំទោស

0
733

កម្ពុជានឹងមិនបោះបង់ការប្រកួតជម្រុះ Asian Cup 2023 នៅពេលដែល AFC ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) ចេញលិខិតសុំទោស និងប្តេជ្ញាថានឹងមិនឲ្យមានកហុសកើតឡើងម្ដងទៀតឡើយ។

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ដំណឹង​ដែល​កម្ពុជា​គំរាម​លុប​ចោល​ការ​ប្រកួត​ជម្រុះ Asian Cup ឆ្នាំ​២០២៣ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍យ៉ាងខ្លាំង។ អគ្គ​លេខាធិការសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា (FFC) លោក កែវ សារ៉េត បានបញ្ជាក់ថា ក្រុមកម្ពុជានឹងមិនបន្តលេងក្នុងវគ្គជម្រុះ Asian Cup 2023 ប្រសិនបើ AFC និងប្រទេសម្ចាស់ផ្ទះឥណ្ឌា មិនសុំទោស និងដោះស្រាយបញ្ហាដែលទាក់ទងនឹងទំហំទង់ជាតិកម្ពុជា ការស្នាក់នៅសណ្ឋាគារ ក៏ដូចជាបទភ្លេងគោរពទង់ជាតកម្ពុជាមុនការប្រកួតរវាងឥណ្ឌា និងកម្ពុជា។

នៅល្ងាចថ្ងៃទី ៨ ខែមិថុនា និងព្រឹកថ្ងៃទី ៩ ខែមិថុនា AFC និង AIFF ទាំងពីរស្ថាប័នបានសុំទោស និងប្តេជ្ញាថានឹងកែកំហុសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ តំណាង​កម្ពុជា​ក៏​បាន​ទទួល​យក​ការ​សុំទោស​នេះ​ផងដែរ។ គេ​ដឹង​ថា​ក្រុម​កម្ពុជា​នឹង​នៅ​តែ​ចូល​រួម​ក្នុង​វគ្គ​ជម្រុះ Asian Cup ឆ្នាំ​២០២៣។

ការប្រកួតជម្រុះជុំទី៣ នៃពានរង្វាន់ Asian Cup 2023 មានក្រុមចូលរួមទាំងអស់ចំនួន ២៤ ក្រុម ចែកចេញជា ៦ ពូល ក្នុង១ក្រុមត្រូវប្រកួត៣ជុំ ដែលរៀបចំក្នុងប្រទេសចំនួន ៦ ចាប់ពីថ្ងៃទី ៨-១៤ ខែមិថុនា។ ក្រុមល្អបំផុតចំនួន ៦ និងក្រុមរងជើងឯកចំនួន ៥ នឹងឈ្នះសំបុត្រទៅកាន់វគ្គបន្ត។ ក្រុមទាំង ១១ នេះនឹងចូលរួមជាមួយ ១៣ ក្រុមដែលមានសំបុត្រផ្ទាល់ ដើម្បីចូលរួមវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ 2023។

កម្ពុជាស្ថិតក្នុងពូល D ជាមួយក្រុមម្ចាស់ផ្ទះ ឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន។ កម្ពុជា​ចាញ់​ឥណ្ឌា ០-២ ក្នុង​ការ​ប្រកួត​បើក​ឆាក​យប់​ថ្ងៃទី៨ ខែមិថុនា។ កម្ពុជានឹងមានការប្រកួតចំនួនពីរទៀតជាមួយហុងកុង នៅថ្ងៃទី ១១ ខែមិថុនា មុនពេលជួបអាហ្វហ្គានីស្ថាននៅថ្ងៃទី ១៤ ខែមិថុនាខាងមុខនេះ៕

AFC và LĐBĐ Ấn Độ xin lỗi, ĐT Campuchia không bỏ vòng loại Asian Cup 2023 - Ảnh 2.

AFC và LĐBĐ Ấn Độ xin lỗi, ĐT Campuchia không bỏ vòng loại Asian Cup 2023 - Ảnh 3.