Cavani ទៅ Old Trafford នឹងទទួលបានប្រាក់ខែខ្ពស់ជាងគេ ២០០,០០០ ផោនក្នុងមួយសប្តាហ៍

0
604

Edinson Cavani បានចូលរួមជាមួយក្រុមបីសាចក្រហម MU ដោយការផ្ទេរដោយឥតគិតថ្លៃ នៅថ្ងៃចុងក្រោយនៃរដូវកាលផ្ទេររដូវក្ដៅឆ្នាំ២០២០ ហើយត្រូវបានគេរំពឹងថានឹងពាក់អាវលេខ ៧ ដែលជាលេខអាវមួយដ៏ល្បីល្បាញក្នុងវិស័យបាល់ទាត់។

MU បន្ទាប់ពីបរាជ័យក្នុងការដេញតាមប្រម៉ាញ់គោលដៅកំពូលគឺខ្សែបម្រើ Jadon Sancho ត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យអាវលេខ ៧ របស់គាត់ទៅកាន់ Cavani វិញ។

នោះមានន័យថាកីឡាករសញ្ជាតិអ៊ុយរូហ្គាយដែលមានអាយុ ៣៣ ឆ្នាំ នឹងដើរតាមគំរូដ៏អស្ចារ្យរបស់ Old Trafford ដូចជា George Best, David Beckham, Eric Cantona និង Cristiano Ronaldo ដែលកីឡាករទាំងនេះសុទ្ធតែបានធ្លាប់ពាក់អាវលេខ ៧ ។

យើងសង្កេតមើលឃើញថា ចាប់តាំងពី Ronaldo ពាក់អាវលេខ ៧ ចុងក្រោយបង្អស់ក្នុងឆ្នាំ ២០០៩ គ្មាននរណាម្នាក់អាចទ្រាំទ្រនឹងបន្ទុកនៃការរំពឹងទុកបានទេពី Valencia, Owen, Di Maria រហូតដល់ Depay, Sanchez ។

ពេលនេះ Cavani នឹងបន្តតំណែងលេខ៧ និងធ្វើឲ្យបានល្អបំផុត ក្នុងនាមជាកីឡាករម្នាក់ដែលមានប្រាក់ខែខ្ពស់បំផុតនៅ Man Utd ចំនួន ២០០,០០០ ផោនក្នុងមួយសប្តាហ៍៕