Messi ទាត់​ចូល​មួយ​គ្រាប់​​នាំ​អាហ្សង់ទីន​ឈ្នះ ក្នុង​វគ្គ​ជម្រុះ WC មុន​នេះ

0
560

ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ទាត់​បញ្ចូល​ទី​មួយ​គ្រាប់​ជួយ​អាហ្សង់ទីន​យក​ឈ្នះ​អេក្វាឌ័រ ១-០ មុន​នេះ ក្នុង​វគ្គ​ជម្រុះ​ World Cup នៅ​តំបន់​ Conmebol។

មួយ​គ្រាប់​របស់​ Messi កើត​ឡើង​ដោយ​បាល់​ប៉េណាល់ទី​​​តាំងតែ​នាទី​ទី​១៣។ ក្នុង​ការ​ប្រកួត​៩០​នាទី​មាន​គ្រាប់​បាល់​កើត​ឡើង​តែ​មួយ​គ្រាប់​គត់​ ហើយ​វា​គ្រប់គ្រាន់​សម្រាប់​អាហ្សង់ទីន​ទទួល​បាន​៣​ពិន្ទុ។

ការ​ប្រកួត​ជម្រុះ​ World Cup ក្នុង​តំបន់ Conmebol ទើប​តែ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ ទល់​នឹង​ពេល​នេះ​ទើប​តែ​មាន​៦​ក្រុម​​បាន​លេង​ប្រកួត​ទី​មួយ ខណៈ​អ៊ុយរុយហ្គាយ​និង​អាហ្សង់ទីន​ឈរ​កំពូល​តារាង​មាន​៣​ពិន្ទុ​ស្មើ​គ្នា៕