Neymar នឹងចូលរួមប្រកួតនៅយប់នេះ ទោះបីជារបួសមិនទាន់ជាសះស្បើយក៏ដោយ

0
635

គ្រូបង្វឹក Thomas Tuchel បានបង្ហើបថាគាត់នឹងដាក់ឈ្មោះរបស់ខ្សែប្រយុទ្ធ Neymar នៅក្នុងការប្រកួតជាមួយ Leipzig ក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នៅថ្ងៃទី ២៥ ខែវិច្ឆិកា (ម៉ោងក្នុងប្រទេសកម្ពុជា) ។

Goal ចុះផ្សាយពាក្យរបស់លោក Thomas Tuchel ថា “យើងត្រូវការ Neymar ចូលរួមការប្រកួត។ វាចាំបាច់ណាស់ដែលគាត់ត្រូវមានវត្តមាននៅលើទីលានវាលស្មៅ។ គាត់មានគុណសម្បត្តិ និងបទពិសោធន៍ ជាកីឡាករសំខាន់របស់យើង” ។

ចុចទីនេះចូលទៅកាន់វែបសាយ 1X BET

Neymar នៅមិនទាន់ជារបួសបានស្រួលបួលនៅឡើយទេ ប៉ុន្តែគាត់នឹងចូលរួមការប្រកួតយប់នេះ។ គាត់អាចគ្រប់គ្រងការប្រកួតនេះ ទាំងរាងកាយនិងបញ្ញាស្មារតី។ ខ្ញុំសង្ឃឹមថាក្រុមនឹងមិនពឹងផ្អែកលើគាត់ខ្លាំងពេកទេ។

PSG ត្រូវការឈ្នះទល់នឹង Leipzig ដើម្បីបើកឱកាសបន្ត។ កាលពីជើងទី ១ Neymar ក៏អវត្តមានដែរហើយ PSG ចាញ់ ១-២ ។ គ្រូបង្វឹក Tuchel បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះចូលទីលានតាំងពីដំបូងក្នុងការប្រកួតបន្ទាប់ដើម្បីផ្ដួលគូរប្រកួត។

Neymar បានរងរបួសក្រលៀននៅក្នុងការប្រកួតជាមួយ Basaksehir ក្នុងក្របខ័ណ្ឌ Champions League នាថ្ងៃទី ២៩ ខែតុលា។ គាត់បានចាកចេញពីទីលានក្រោយរយៈពេល ២៦ នាទីហើយគាត់ត្រូវបានគេរំពឹងថានឹងអង្គុយនៅកៅអីបម្រុងរហូតដល់ចុងខែវិច្ឆិកា។

ទន្ទឹមនឹង Neymar ចំណែក Kylian Mbappe ក៏ត្រូវបានគេរំពឹងថានឹងរកគ្រាប់បាល់ក្នុងការប្រកួតជាមួយ Leipzig ផងដែរ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះរកគ្រាប់បាល់បាន ៩៩ គ្រាប់សម្រាប់ក្លឹប ប៉ុន្តែត្រូវបានធ្វើឱ្យអាប់អួនៅក្នុងក្របខ័ណ្ឌ Champions League ចាប់តាំងពីខែធ្នូឆ្នាំ ២០១៩ ។

“ប្រសិនបើ Neymar ឬ Kylian មិនបានរកគ្រាប់បាល់នោះទេ វានឹងប៉ះពាល់ដល់ក្រុមយ៉ាងខ្លាំង។ ខ្ញុំសង្ឃឹមថាពួកគេនឹងរកគ្រាប់បាល់សម្រាប់ការប្រកួតបន្ទាប់។ យើងត្រូវការគ្រាប់បាល់របស់ Kylian ។ គាត់បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ទល់នឹង Monaco។ ឥឡូវនេះ មានទាំង Kylian និង Neymar ចាំបាច់ត្រូវអះអាងម្តងទៀត” គ្រូបង្វឹក Tuchel រំពឹងទុកពីសិស្សរបស់គាត់។

ក្រុម PSG គ្មានផ្លូវវិលត្រឡប់មកវគ្គចែកពូលនៃពានរង្វាន់ Champions League រដូវកាលនេះទេ ដោយទទួលបានតែ ៣ ពិន្ទុប៉ុណ្ណោះបន្ទាប់ពី ៣ ប្រកួតដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល H៕

ចុះឈ្មោះ 1X BET ឥឡូវនេះ