Messi មិនមែនជាអាទិភាពផ្ទេររបស់លោក Guardiola ទេ

0
590

ពហុកីឡាដ្ឋាន Etihad ប្រហែលមិនមែនជាទីកន្លែងសម្រាប់ Lionel Messi ឈរជើងនោះទេ ក្នុងករណីដែលកីឡាកររូបនេះចាកចេញពី Barca នៅចុងបញ្ចប់នៃរដូវកាល ២០២០/២១ ខាងមុខនេះ។

យោងតាមសារព័ត៌មាន The Independent គ្រូបង្វឹកលោក Pep Guardiola គ្រោងនឹងពង្រឹងក្រុម Manchester City នៅរដូវកាលក្រោយ។ ឈ្មោះនៅកំពូលនៃបញ្ជីនាំចូលកីឡាករសម្រាប់ក្លឹប គឺកីឡាករ  Jack Grealish ដែលជាខ្សែបម្រើកំពុងលេងឱ្យក្រុម Aston Villa ។

ចុចទីនេះចូលទៅកាន់វែបសាយ 1X BET

Pep បានពិគ្រោះយោបល់ជាមួយ Kevin De Bruyne មុននឹងធ្វើការសំរេចចិត្តនេះ។ De Bruyne បានកោតសរសើរចំពោះសមត្ថភាពរបស់ Grealish ហើយគិតថាខ្សែបម្រើរូបនេះអាចជួយឱ្យ Man City វិលត្រលប់មករកតំណែងដើមវិញនៅ Premier League ។ មុននោះខ្សែបម្រើដែលមានទេពកោសល្យទាំងពីររូបនេះ មានការប្រជែងសមត្ថភាពគ្នានៅពេលដែលអង់គ្លេសជួបជាមួយប៊ែលហ្ស៊ិកក្នុងក្របខ័ណ្ឌ UEFA Nations League ។

បន្ទាប់ពីមានទម្រង់លេងគួរឱ្យចាប់អារម្មណ៍នៅក្នុងរដូវកាល ២០១៩/២០ Grealishត្រូវបានទាក់ទងដោយក្រុមបីសាចក្រហម MU ប៉ុន្តែពុំមានការព្រមព្រៀងណាមួយត្រូវបានអនុម័តឡើយ។ នៅពេលទីផ្សារដោះដូរកីឡាករបានបញ្ចប់ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានបន្តកុងត្រារយៈពេល ៣ ឆ្នាំទៀតជាមួយក្រុមម្ចាស់ផ្ទះ Villa Park ។ Man City នឹងត្រូវចំណាយរហូតដល់ទៅ ១០០ លានផោន ដើម្បីទិញយកតារាវ័យ ២៧ ឆ្នាំរូបនេះ។

Grealish លេងបានល្អនៅ Premier League រដូវកាលនេះដោយរកបាន ៤ គ្រាប់ និង Assitបាន ៥ដង បន្ទាប់ពី ៨ ប្រកួត។ ទម្រង់លេងរបស់កីឡាកររូបនេះជួយឱ្យ Aston Villa មានឱកាសឈរនៅពាក់កណ្ដាលតារាងពិន្ទុនៃក្របខ័ណ្ឌ PL។

Grealish គឺជាកីឡាករ​ដែលមានពហុសមត្ថភាព។ គាត់អាចលេងក្នុងតួនាទីជាខ្សែបម្រើ និងស្លាបឆ្វេង។ ភាពខ្លាំងរបស់​កីឡាករដែលកើតក្នុងឆ្នាំ ១៩៩៣ គឺសមត្ថភាពរក្សាបាល់ បង្កើតឱកាស និងបញ្ចប់បាល់។ Grealish ទើបតែត្រូវបានដាក់ឲ្យលេងក្នុងក្រុមជម្រើសជាតិអង់គ្លេស ហើយបានបន្សល់នូវចំណាប់អារម្មណ៍ជាច្រើនចំពោះក្រសែភ្នែករបស់គ្រូបង្វឹកលោក Gareth Southgate ៕

ចុះឈ្មោះ 1X BET ឥឡូវនេះ