Chelsea​ លេងធំ ដាក់តារាជួរមុខ ២រូប ដើម្បីដោះដូរយក Declan Rice ពី West Ham

0
1675

ក្លិបតោខៀវ Chelsea កំពុងបោះជំហានកាន់តែកៀកក្នុងការនាំយកកីឡាករខ្សែ​បម្រើការពារឆ្នើម Declan Rice ពី West Ham​ ដោយបានដាក់សំណើដោះដូរកីឡាករជួរមុខ២នាក់ ជាថ្នូរនឹងតារាសញ្ជាតិអង់គ្លេសរូបនេះ។

គួរឲ្យដឹងដែរថាក្លិប West Ham បានដាក់តម្លៃខ្លួន Rice រហូតដល់ទៅ៧៥លានផោន (ឬប្រមាណ៩៥លានដុលា្លរ) ឯណោះ។ ដោយសារតែថ្លៃពេកទើបក្លិបរបស់លោក Frank Lampard មួយនេះកំពុងដាក់សំណើថែមកីឡាករពីររូបទៀតគឺ Ross Barkley និង Michy Batshuayi ដើម្បីកាត់បន្ថយថ្លៃខ្លះ។

ហើយប្រសិនបើ West Ham យល់ព្រមជាមួយនឹងសំណើនេះ វាក៏ជារឿងល្អមួយផងដែរសម្រាប់ក្លិប Chelsea ដោយសារកីឡាករទាំង២នេះមានប្រាក់ពលកម្មមិនតិចនោះទេ​ពោលគឺក្លិបត្រូវចាយឲ្យ Rose Barkley ចំនួន១៥មុឺនផោន (ឬ១៩មុឺនដុល្លារ) និង Michy Batshuayi ចំនួន១២មុឺនផោន (ឬ១៥មុឺនដុល្លារ) ក្នុងមួយសប្តាហ៍។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍បានឲ្យដឹងទៀតថាក្លិប West Ham ហាក់ដូចជាមិនសូវមានចំណាប់អារម្មណ៍លើកីឡាករទាំងពីរនេះនៅឡើយទេ៕