Man City កំពុងចរចារទិញយកកីឡាករបីសាចក្រហម Alexis Sanchez

0
591

នៅក្នុងឆ្នាំ២០១៨ក្លិបកាំភ្លើងធំ Arsenal បានដោះដូរកីឡាករ Alexis Sanchez ជាមួយនឹងក្លិបបិសាចក្រហម Manchester United ជាថ្នូរនឹងកីឡាករ Henrikh Mkhitaryan ។ ផ្ទុយស្រឡះពីការរំពឹងទុកកីឡាក​រទាំងពីរនេះបង្ហាញទម្រង់លេងមិនបានល្អទាល់តែសោះ នៅពេលផ្លាស់ទៅលេងឲ្យក្លិបថ្មីរៀងៗខ្លួន ដោយនៅពេលនេះរូបគេទាំងពីរនាក់ក៏ត្រូវបានក្លិបនៅអ៊ីតាលីខ្ចីជើងទៅលេង ពោលគឺ Sanchez ទៅលេងនៅ Inter Milan និង Mkhitaryan ទៅលេងនៅ Roma ។

ដោយឡែកនៅពេលនេះក្លិប Manchester City ដែលដឹកនាំដោយលោក Pep Guardiola ត្រូវបានគេរាយកាណ៍មកថាកំពុងតែតាមចរចាជាមួយតំណាងរបស់ Sanchez ដើម្បីយករូបគេមករួមក្លិបនៅទីផ្សារដោះដូរកីឡាករខាងមុខ។  ក្នុងនោះដែរ Man Utd ក៏កំពុងចង់លក់កីឡាករវ័យ៣១រូបនេះចេញ ក្នុងតម្លៃខ្លួន១៧ លានផោន (ឬប្រមាណ២២លានដុល្លារ) ប៉ុន្តែថាតើក្លិបរបស់លោក Solskjaer មួយនេះព្រមលក់រូបគេទៅឲ្យក្លិបលោក Pep ដែលជាគូរប្រជែងដ៏ធំនេះដែរឬទេ៕