Benzemaថា ឈ្នះ La Liga ហើយនៅតាមយកឈ្នះ Man City ក្នុងប្រកួត Champions League ទៀត

0
657

ខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Karim Benzema បាននិយាយកាលពីពេលថ្មីៗនេះថា រដូវកាលនេះឈ្នះបានពាន La Liga ជារឿងមួយដ៏អស្ចារ្យហើយ តែឥឡូវនេះជាពេលវេលាដែលត្រូវផ្ដោតអារម្មណ៍យកឈ្នះ Manchester City ទៀតក្នុងការប្រកួត UEFA Champions League ។

Benzema បាននិយាយថា៖” ខ្ញុំពិតជាមានមោទនភាពមែនទែន ដែលបានឈ្នះពាន La Liga ព្រោះវាកើតពីអ្នកគាំទ្រ អញ្ចឹងវាសំខាន់ណាស់។ ខ្ញុំសប្បាយចិត្តណាស់ ការឈ្នះពានលើកនេះបានធ្វើឲ្យខ្ញុំចង់ឈ្នះពានផ្សេងៗទៀត។ ការឈ្នះពាននេះ វាជារឿងដ៏អស្ចារ្យ ហើយក៏ជារឿងដ៏ពិបាកដែរ តែ ពួកយើងសុទ្ធតែធ្វើបានល្អណាស់។ ”

ខ្សែប្រយុទ្ធរូបនេះបានបន្តថា៖” តែឥឡូវនេះ យើងនៅផ្ដោតអារម្មណ៍ចង់យកឈ្នះ Man City ក្នុងការប្រកួត UEFA Champions League ទៀត។ ”

គួរបញ្ជាក់ផងដែរថា Real ត្រូវតទល់នឹង Man City ក្នុងក្របខ័ណ្ឌប្រកួតពាន UEFA Champions League ជើងទី២ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ៕