Chelsea ត្រៀម​ជិត ៩០លាន​ដុល្លារ​ប្រុង​ទិញ​ប្រយុទ្ធ​អាល្លឺម៉ង់​ Kai Havertz

0
586

ក្លឹប Chelsea កំពុង​តែ​ធ្វើការ​ចរចា​ក្នុង​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ Kai Havertz ពី​ក្លឹប Bayer Leverkusen នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

សារព័ត៌មាន​បាល់ទាត់​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា Chelsea ចង់​ទិញ​កីឡាករ​រូប​នេះ​ក្នុង​តម្លៃ​ប្រមាណ ៨៧លាន​ដុល្លារ តែ​គេ​មិន​ទាន់​ច្បាស់​ថា ភាគី​ទាំង​សងខាង​ព្រមព្រៀង​គ្នា​លើ​តម្លៃ​នេះ​នោះ​ទេ។

ក្លឹប Leverkusen តាម​រយៈ​គ្រូ​បង្គោល​ Peter Bosz បាន​ប្រកាស​ដាក់​លក់​ Havertz ជា​សាធារណៈ​ ដោយ​លក់​ក្នុង​តម្លៃ​ ១១១លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិនមែន​មាន​តែ Chelsea មួយ​ទេ ដែល​ចែចូវ​ចង់​បាន​កីឡាករ​រូប​នេះ។ ក្លឹប​ Bayern Munich និង Real Madrid ក៏​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​នេះ​ដែរ។

Chelsea ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​នេះ ទិញ​បាន​កីឡាករ​ ២រូប​ហើយ​គឺ ខ្សែ​បម្រើ​ប្រយុទ្ធ​ម៉ារ៉ុក Hakim Ziyech ពី​ក្លឹប Ajax និង​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ Timo Werner ពី​ក្លឹប RB Leipzig៕