វីរៈបុរសរបស់ Dortmund បានណែនាំ Sancho ឱ្យនៅឆ្ងាយពី Man Utd

0
829

អ្នកជំនាញម្នាក់ទៀតបានចេញមុខនិយាយអំពីអនាគតរបស់ខ្សែបម្រើ Jadon Sancho ក្នុងកំឡុងពេលដែលកីឡាកររូបនេះមានការឈឺក្បាលជាមួយនឹងជម្រើសសម្រាប់ក្លឹបធំៗ ដែលចង់បានរូបគេ។

នៅរាត្រីនេះ ក្របខ័ណ្ឌ Bundesliga នឹងចាប់ផ្តើមការប្រកួតឡើងវិញ ហើយ Dortmund នឹងទាត់ក្នុងការប្រកួត Derby តំបន់ Rhur ទល់នឹងគូប្រកួត Schalke 04។ នេះគឺជាឱកាសល្អសម្រាប់ក្រុមអង់គ្លេស ជាពិសេសគឺក្រុម Manchester United ដែលកំពុងសម្លឹងមើល Jadon Sancho ។ បិសាចក្រហមត្រូវបានគេនិយាយថាជាក្លឹបដែលចង់បានការចុះហត្ថលេខារបស់ខ្សែបម្រើសញ្ជាតិអង់គ្លេស Sancho ហើយត្រៀមខ្លួនជះលុយដើម្បីទិញយក។

ប៉ុន្តែយោងទៅតាមលោក Paul Lambert – សមាជិកដែលធ្លាប់ជា Dortmund ដណ្ដើមតំណែងជើងឯក Champions League ក្នុងឆ្នាំ ១៩៩៧។ Sancho មិនគួរចាកចេញទេ គាត់បាននិយាយថា“ គាត់ស្ថិតនៅក្នុងក្រុមដ៏ធំបំផុតមួយនៅលើពិភពលោក ដែលតែងតែមានអ្នកគាំទ្រជាង ៨ ម៉ឺននាក់នៅក្នុងការប្រកួតនីមួយៗ។

ដូច្នេះ Sancho ត្រូវដាក់ចេញនូវការសម្រេចចិត្តដ៏ច្បាស់លាស់មួយ។ Dortmund គឺជាក្លឹបពិសេសមួយ អ្នកគ្រាន់តែដឹងវានៅពេលដែលអ្នកចាកចេញ។ Man United ក៏ជាក្លឹបធំមួយនៅលើពិភពលោកផងដែរប៉ុ ន្តែប្រសិនបើអ្នកសួរខ្ញុំថាតើបរិយាកាសនៅ Old Trafford ស្មើនឹង Dortmund? – ចម្លើយគឺ «ទេ»។

Sancho ត្រូវសួរខ្លួនឯងអំពីជម្រើសរបស់គាត់។ Dortmund ចូលរួម Champions League ទៀងទាត់ ចំណែក Man United យើងមិនប្រាកដទេ។ ប្រសិនបើ Sancho ត្រឡប់មកអង់គ្លេសវិញ គាត់ត្រូវធ្វើការសម្រេចចិត្តចំពោះបាល់ទាត់ ឬគ្រួសារ មិនមែនលុយទេ។​

គាត់កំពុងធ្វើបានល្អបំផុតនៅប្រទេសអាឡឺម៉ង់ ដែលខ្លាំងខ្លាបំផុតក្នុងស្ថានភាពមួយទល់មួយ មានល្បឿនល្អ ហើយក៏មានភាពវាងវៃផងដែរ។ នៅពេលណាដែល Dortmund ស៊ុតបញ្ចូលទី អ្នកនឹងមើលឃើញថា Sancho គឺជាអ្នកចូលរួមចំណែកនៅក្នុងនោះ។

គាត់នឹងកាន់តែពូកែថែមទៀត ហើយនឹងក្លាយជាកីឡាករសំខាន់សម្រាប់ប្រទេសអង់គ្លេស អស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែត្រូវធ្វើការជ្រើសរើសត្រឹមត្រូវអំពីអនាគត” ៕