Bayern ចង់​បាន​​ខ្សែបម្រើ Lucas Vazquez​​ ​ពី ​Real Madrid

0
1151

ខ្សែបម្រើ Lucas Vazquez ត្រូវបានពាក្យចចាមអារ៉ាមលើកឡើងថា កំពុងត្រូវក្លិប Bayern Munich ទាក់ទងចង់បានពី​ក្លិប Real Madrid សម្រាប់រដូវកាល​ក្ដៅ​ខាង​មុខ នេះ​បើយោងតាមការចុះ​ផ្សាយ​របស់ Transfermarket កាលពីពេលថ្មីៗនេះ​។

បើតាម​ប្រភពខាង​លើ​ Bayern អាច​នឹង​មិនត្រូវ​ចំណាយ​លុយអ្វី​ទាំង​អស់លើកីឡាករ​ខាង​លើ​នេះ ដោយ​សារ​តែ​ខ្សែ​បម្រើ​នេះ​​នឹង​ចប់កុងត្រា​ជា​មួយ Real នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០២១​ខាង​មុខ។

យ៉ាង​ណាក្ដី​ ក្លិបនេះមិនបានបញ្ជាក់ពីប្រាក់ខែ និង​រយៈពេលកុងត្រា​ដែលឲ្យ​ទៅ​កាន់ ​Lucas នោះទេ​។

គួរ​បញ្ជាក់​ផងដែរថា Lucas បាន​មកលេង​ឲ្យ​ក្លិប Real តាំងពីឆ្នាំ២០១៥ ដោយ​ចូល​រួម​លេង​សរុប ២៣៧ប្រកួត និងរក​​គ្រាប់​បាល់បាន ២៦គ្រាប់​៕