Dortmund បានបញ្ចុះតម្លៃផ្ទេរបស់ Jadon Sancho ទៅបីសាចក្រហម

0
588

កាសែត Bild បានប្រកាសថា Dortmund បានសម្រេចចិត្តកាត់បន្ថយតម្លៃលក់របស់ Jadon Sancho ។

បន្ទាប់ពីបានបដិសេធសំណើរបស់ក្រុមបីសាចក្រហមចំនួន ៤ ដងនៃការស្នើទិញកីឡាករសញ្ជាតិអង់គ្លេស កាលពីរដូវក្តៅមុន អ្នកតំណាងរបស់ក្របខ័ណ្ឌ Bundesliga កំពុងតែកាត់បន្ថយតម្លៃរបស់ Jadon Sancho ។

ចុចទីនេះចូលទៅកាន់វែបសាយ 1X BET

Dortmund ត្រៀមលក់ Jadon Sancho នៅរដូវក្តៅឆ្នាំ ២០២០ ប៉ុន្តែដោយសារតម្លៃខ្ពស់ពេករហូតដល់ ១០៨ លានផោន បីសាចក្រហមបានបរាជ័យជាមួយគោលដៅកំពូលរបស់គេ។

ប្រភពដដែលបានបន្តថាបច្ចុប្បន្ន Dortmund បានកាត់បន្ថយថ្លៃផ្ទេរបស់ Sancho មកនៅត្រឹម ៨៨ លានផោនតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ កាសែត Bild ក៏បានបន្ថែមទៀតថាការផ្លាស់ប្តូររបស់ Jadon Sancho ទៅកាន់ Old Trafford កំពុងក្លាយជាបញ្ហាមួយដែលពិបាកនឹងកើតមានឡើង ព្រោះក្រុមបីសាចក្រហម បានងាកទៅពិចារណាគោលដៅផ្សេងទៀត៕