Aguero អាចនឹងផ្ទេរទៅកាន់ក្លឹប Barcelona ដោយមិនមានតម្លៃខ្លួននារដូវក្ដៅនេះ

0
701

ខ្សែប្រយុទ្ធ Aguero នឹងក្លាយជាកីឡាករផ្ទេរចេញដោយគ្មានតម្លៃខ្លួននារដូវក្តៅខាងមុខនេះ ហើយគាត់ប្រហែលជាមានភាគរយច្រើនដែលនឹងអាចផ្ទេរចេញទៅកាន់ក្រុមអ្នកមានបុណ្យ FC Barcelona ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានដាក់លក្ខខណ្ឌពិសេសមួយ មុនពេលឡើងតុចរចាជាមួយ Barca។

ជាការពិតណាស់ Aguero គឺជាមិត្តភក្តិដ៏ល្អជាមួយនឹង Lionel Messi ហើយវាក៏មិនមែនជារឿងដែលភ្ញាក់ផ្អើលអ្វីដែរ ដែល Aguero អាចនឹងបដិសេធសំណើរផ្ទេរមកកាន់ Barcelona ប្រសិនណា ម្ចាស់អាវលេខ ១០ នឹងមិនស្នាក់នៅទឹកដី Camp Nou ជាបន្តទៀតនោះ។

ចុចទីនេះចូលទៅកាន់វែបសាយ 1X BET

បុរសវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថាគាត់ពិតជាមានក្តីរំភើបខ្លាំងមែនទែនប្រសិនបើគាត់អាចចាប់ដៃគូលើទីលានជាមួយមិត្តភក្តិរបស់គាត់ ហើយ Aguero ច្បាស់ជាចង់ចូលរួមជាមួយក្លិបអ្នកមានបុណ្យជាក់ជាពុំខានប្រសិនបើ Messi នឹងបន្តស្នាក់នៅ Barcelona ជាបន្តទៀត នេះហើយជាលក្ខខណ្ឌរបស់គាត់។

Aguero គឺជានិមិត្តរូបមួយរូបនៅក្នុងក្រុម Manchester City ប៉ុន្តែបើតាមគេហទំព័រ Cadena SER បានបង្ហើបឱ្យដឹងថាកិច្ចព្រមព្រៀងរបស់គាត់កំពុងរៀបចំជាបណ្តើរៗហើយ ហើយគាត់ក៏កំពុងមានទំនាក់ទំនងល្អជាមួយបេក្ខភាពប្រធានក្លិបនៅក្នុងតំបន់កាតាឡាន់នេះផងដែរ។

ចុចទីនេះ ចាក់បាល់ជាមួយហាងឆេងខ្ពស់

បច្ចុប្បន្ននៅមានការសង្ស័យនៅឡើយទាក់ទងជាមួយនឹងបញ្ហារបួសរបស់ Aguero កាលពីឆ្នាំមុន ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្លិបធំៗនៅអឺរ៉ុបមួយចំនួនកំពុងចាប់អារម្មណ៍ចង់បានកីឡាកររូបនេះទៅចូលរួម ខណៈកុងត្រារបស់ខ្សែប្រយុទ្ធរូបនេះនឹងផុតនៅរដូវក្តៅខាងមុខនេះហើយ។

តើវានឹងមានរឿងអ្វីកើតឡើង ប្រសិនបើមិត្តភក្តិទាំងពីរនាក់នេះចាប់ដៃគ្នានៅលើទីលាននារដូវកាលក្រោយ៕