PSG ត្រូវចំណាយ ៥០ លានអឺរ៉ូ ទៅលើដៃគូថ្មីរបស់ Messi និង Neymar

0
748

PSG ប្រហែលត្រូវចែកផ្លូវជាមួយ Mbappe នៅរដូវក្ដៅក្រោយហើយ ដូច្នេះពួកគេបានចាប់ផ្តើមផែនការស្វែងរកដៃគូថ្មីសម្រាប់លេងជាមួយ Messi និង Neymar គោលដៅដែលក្លឹបកំពុងសម្លឹងមើលឃើញនោះគឺ Dušan Vlahović ដែលជាកីឡាករកំពុងលេងនៅក្លឹប Fiorentina ក្នុងក្របខ័ណ្ឌ Serie A ។

ចុះឈ្មោះ 1X BET ឥឡូវនេះ

បន្ទាប់ពី Kylian Mbappe បានបដិសេធមិនបន្តកុងត្រាថ្មី PSG កំពុងពិចារណាបន្ថែមខ្សែប្រយុទ្ធថ្មីម្នាក់នៅក្នុងតំបន់ប្រយុទ្ធដែលមាន Lionel Messi និង Neymar រួចទៅហើយ។ ក្រៅពីក្ដីសុបិន្តចង់យក Erling Haaland មកកាន់ក្លឹប គឺ Dusan Vlahovic ក្លាយជាចំណាប់អារម្មណ៍ពិសេស ហើយថ្លៃផ្ទេរត្រូវបានគេរំពឹងថានឹងថោកជាងឆ្ងាយណាស់។

Atlético Madrid offer €50 million for Dušan Vlahović — reports - Into the  Calderon

Vlahovic មានអាយុត្រឹមតែ ២១ ឆ្នាំប៉ុណ្ណោះ ហើយត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដែលមានសុពលភាពបំផុតនៅក្នុងក្របខ័ណ្ឌ Serie A ។ ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរូបនេះ មានតម្លៃត្រឹមតែ ៥០ លានអឺរ៉ូប៉ុណ្ណោះ ដោយសារតែនៅសល់កុងត្រាតែ ២ ឆ្នាំប៉ុណ្ណោះហើយគ្មានបំណងបន្តកុងត្រាថ្មីទៀតទេ បើទោះបីក្លឹបបានផ្តល់ជូននូវកុងត្រាថ្មីក៏ដោយ។

Vlahovic scores seven goals in Fiorentina friendly win - Football Italia

រដូវកាលនេះ Vlahovic នៅតែជាម៉ាស៊ីនរកគ្រាប់បាល់បាន ៤ គ្រាប់ក្នុង ៧ ប្រកួតនិង បញ្ចូលបាល់បាន ១ ដង។ នៅក្នុងក្រុមជម្រើសជាតិ រូបគេទើបតែរកបាន ៣ គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត ២ លើកចុងក្រោយ។ រដូវកាលមុនអតីតកីឡាករ Partizan ស៊ុតបញ្ចូលទីបាន ២១ គ្រាប់ក្នុងចំណោម ២៧ ប្រកួត។

ជាមួយនឹងការសម្តែងដ៏ល្ Dusan Vlahovic ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗដូចជា Juventus, Milan និង Atletico Madrid ។ ក្លឹប Fiorentina ត្រូវបានគេរំពឹងថានឹងទាមទារប្រាក់តម្លៃផ្ទេចំនួន ៨០ លានអឺរ៉ូ ប៉ុន្តែដោយសារសម្ពាធនៃកិច្ចសន្យាផុតកំណត់ ពួកគេអាចទទួលយកតួលេខទាបជាងនេះ។

Dusan Vlahovic: A Kane replacement in the making?

កិច្ចសន្យាបច្ចុប្បន្នរបស់ Vlahovic មានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ ២០២៣ ហើយប្រហែលក្លឹបត្រូវដាក់ខ្សែប្រយុទ្ធរូបនេះទៅទីផ្សារដោះដូរកីឡាករបន្ទាប់ ដើម្បីកុំឱ្យខាតបង់ប្រាក់នៃតម្លៃផ្ទេ។

ប្រធានក្លឹប Fiorentina លោក Rocco Commisso បានសារភាពពីការបរាជ័យក្នុងការរក្សាខ្សែប្រយុទ្ធវ័យក្មេងរូបនេះថា៖ «យើងបានស្នើកិច្ចសន្យាដែលនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប ដោយមានភាពប្រសើរឡើងជាច្រើនដងបន្ទាប់ពីសំណើរបស់គាត់។ កិច្ចខិតខំប្រឹងប្រែងរបស់យើងបានបរាជ័យនៅពេលដែលសំណើនេះមិនត្រូវបានទទួលយក។ ខ្ញុំផ្ទាល់គឺបានព្យាយាមបំពេញចិត្តគាត់ ប៉ុន្តែខ្ញុំមិនទទួលបានជោគជ័យឡើយ» ៕

Tottenham in contact with Fiorentian star Dusan Vlahovic over potential move