ហេតុអ្វីបានជា Man Utd មិនបណ្តេញ Solskjaer ចេញ បើទោះបីដឹកនាំក្រុមបរាជ័យជាបន្តបន្ទាប់?

0
524

ការបរាជ័យរបស់ MU ទល់នឹងក្រុម Leicester ទោះបីជាបង្កើនសម្ពាធទៅលើលោក Ole Gunnar Solskjaer ក៏ដោយ ប៉ុន្តែគ្រូបង្វឹករូបនេះយ៉ាងហោចណាស់នឹងមិនត្រូវបណ្តេញចេញក្នុងពេលនេះនោះឡើយ។

ចុះឈ្មោះ 1X BET ឥឡូវនេះ

យោងតាមសារព័ត៌មាន The Athletic តួនាទីរបស់លោក Ole Gunnar Solskjaer នៅ MU នៅតែមានសុវត្ថិភាព ទោះបីក្រុមបីសាចក្រហមស្ថិតក្នុងទម្រង់លេងមិនល្អក៏ដោយ។

Leicester City vs. Manchester United player ratings: Kelechi Iheanacho  fires Foxes to FA Cup semifinals - FantasySportsGenius

ការបរាជ័យ ៤-២ នៅលើទឹកដីក្រុម Leicester បានបង្ហាញឱ្យអ្នកគាំទ្រឃើញថាទម្រង់លេងរបស់របស់ MU មានភាពមិនល្អប្រសើរឡើយ ដោយទម្លាក់ពួកគេចេញពីចំណាត់ថ្នាក់កំពូលទាំង ៤ និងកាត់បន្ថយឱកាសនៃការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ដែលពួកគេរង់ចាំជាយូរមកហើយ។

ទោះយ៉ាងណាប្រភពខាងលើបានបញ្ជាក់ថាលោក Solskjaer នឹងមិនបណ្តេញចេញទេ ព្រោះក្រុមប្រឹក្សាភិបាលរបស់ក្លឹបនៅតែមានជំនឿលើការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះដដែល។

Paul Pogba gives Ole Gunnar Solskjaer word of advice

The Athletic បាននិយាយថាលោក Solskjaer ទទួលបានការជឿទុកកចិត្តពីក្រុមម្ចាស់ផ្ទះ Old Trafford ជាយូរមកហើយ ដូច្នេះការសម្រេចចិត្តបណ្តេញចេញមិនមែនជារឿងងាយស្រួលនោះទេ។

ព្រោះតែជំនឿរបស់ថ្នាក់ដឹកនាំក្លឹបទៅលើគម្រោងរបស់ Solskjaer នេះហើយគឺនឹងជួយគាត់មិនខ្លាចមានការផ្លាស់ប្តូរណាមួយនាពេលអនាគត ដោយមិនគិតពីការឆ្លងកាត់ ៣ ប្រកួតជាប់គ្នាមិនដែលឈ្នះរបស់បីសាចក្រហមនៅ Premier League ដោយទាំង៣ប្រកួតនោះចាញ់ ២ ប្រកួត។

Leicester City vs. Manchester United result: Ronaldo, Red Devils in crisis  after 4-2 loss | Sporting News

នៅក្នុងការប្រកួតទាំងអស់ MU បានចាញ់រហូតដល់ទៅ ៤/៧ ការប្រកួតថ្មីៗនេះ ហើយលទ្ធផលទាំងនោះច្បាស់ជាមិនសមស្របនឹងការវិនិយោគនៅក្នុងទីផ្សារដោះដូរកីឡាករឡើយ នៅពេលដែលក្លឹបបាននាំយកកីឡាករ Cristiano Ronaldo, Raphael Varane និង Jadon Sancho ដែលជាកីឡាករមានតម្លៃថ្លៃ ប៉ុន្តែក្លឹបមានការខកចិត្តបន្តិច។

MU នឹងត្រូវប្រឈមមុខដ៏លំបាកមួយដែលត្រូវជួបជាមួយក្រុមធំៗដូច Liverpool, Man City, Chelsea, Tottenham និង Arsenal គឺពេលនោះហើយ ប្រសិនបើលោក Solskjaer មិនអាចដឹកនាំក្រុមឱ្យយកឈ្នះក្រុមទាំងនេះបាននោះទេ ប្រហែលជាវាសនារបស់គាត់នឹងមិនអាចបន្តនៅដឹកនាំក្រុមបីសាចក្រហមបានទៀតនោះទេ។

លោក Solskjaer ត្រូវបានផ្តល់តួនាទីបណ្តោះអាសន្ននៅខែធ្នូឆ្នាំ ២០១៨ បន្ទាប់ពីលោក Jose Mourinho ត្រូវបានបណ្តេញចេញហើយត្រូវបានតែងតាំងជាផ្លូវការនៅខែមីនាមួយឆ្នាំក្រោយមក៕

Leicester vs Manchester United: Leicester Pile Pressure On Ole Gunnar  Solskjaer As Manchester United Crash | Football News