បីសាចក្រហម និងតោខៀវ កំពុងអូសទាញ Dybala មកកាន់ Premier League

0
721

Manchester United និង Chelsea កំពុងតែប្រជែងគ្នាក្នុងការនាំយកតារាឆ្នើមសញ្ជាតិអាហ្សង់ទីន Paulo Dybala ពីក្រុម Juventus ប៉ុន្តែពួកគេត្រូវជួបគូប្រជែងធំមួយទៀតគឺ Paris Saint-Germain។ អនាគតរបស់ Paulo Dybala ជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin នេះកំពុងតែពិបាកខ្លាំង ដោយកុងត្រារបស់ Paulo Dybala នឹងអស់នៅរដូវកាលក្រោយ។

ក្រុម Juventus បានប្រាប់ឲ្យដឹងថា “ក្លិបបានខាតបង់ទឹកប្រាក់ចំនួន៩៩លានផោន (១៣៧លានដុល្លារ) គិតត្រឹមរយៈពេល៦ខែដំបូងនៃរដូវកាលនេះ ដូច្នេះក្លិបកំពុងត្រូវការលុយដើម្បីចំណាយទៅលើកីឡាករឆ្នើមៗ ដែលជាហេតុនាំឲ្យក្លិបបង្ខំចិត្តលក់កីឡាករមួយចំនួនចេញ”។

គួររំឭកផងដែរថា កាលពីរដូវកាលមុន Paulo Dybala ត្រូវបានបោះឆ្នោតជាកីឡាករល្អប្រចាំលីគកំពូលអ៊ីតាលី ( Serie A)៕