Chelsea សោកស្តាយដែល Mendy ត្រូវបានលុបឈ្មោះចេញពីបញ្ជី Ballon d’Or

0
605

ក្រុមតោខៀវ Chelsea មានការត្អូញត្អែរអំពីបញ្ហា Edouard Mendy ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះ Ballon d’Or បន្ទាប់ពីអ្នកចាំទីរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អម្តងហើយម្តងទៀត។

ចុះឈ្មោះ 1X BET ឥឡូវនេះ

Mendy បានបង្កើតការការពារដ៏អស្ចារ្យជាច្រើនដើម្បីការពារ Brentford ពីការស៊ុតបញ្ចូលទី ខណៈដែលក្រុមតោខៀវ Chelsea បានទទួលជ័យជម្នះយ៉ាងលំបាកក្នុងលទ្ធផល ១-០ នៅក្នុងក្របខ័ណ្ឌ Premier League ។

Edouard Mendy: Chelsea goalkeeper sets Champions League record against Real  Madrid | Goal.com

អ្នកចាំទីសញ្ជាតិសេណេហ្គាល់វ័យ ២៩ ឆ្នាំរូបនេះបានទប់ស្កាត់ការស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Saman Ghoddos, Ivan Toney និង Pontus Jansson នៅជិតម៉ោងបញ្ចប់ការប្រកួត បន្ទាប់មកនៅតែអាចជួយសង្គ្រោះបាល់ដែលស៊ុតដោយ Christian Norgaard ។ ការសង្គ្រោះបាល់បាន ៦ ដងក្នុងការប្រកួតនេះគឺជាការដែល Mendy រកបានច្រើនជាងគេនៅ Premier League ។

Mendy បានបង្ហាញថាជាកក្តាដ៏សំខាន់មួយនៃជ័យជម្នះ Champions League របស់ក្រុមតោខៀវ Chelsea កាលពីរដូវកាលមុន។ កីឡាករក្រុមតោខៀវ ៥ នាក់ត្រូវបានបញ្ចូលក្នុងបញ្ជីបេក្ខជន ៣០ នាក់សម្រាប់ពានរង្វាន់ Ballon d’Or ដ៏មានកិត្យានុភាពប៉ុន្តែ Mendy មិនត្រូវបានបញ្ចេញឈ្មោះឡើយ។

Edouard Mendy has "paved the way for a lot of black goalkeepers" » Chelsea  News

នៅពេលសួរថាតើ Mendy សមនឹងបញ្ចូលក្នុងបញ្ជីឈ្មោះ Ballon d’Or ដែរឬទេ? លោក Tuchel បានឆ្លើយថា៖ «បាទ។ ប៉ុន្តែអ្នកដឹងទេ ខ្ញុំសប្បាយចិត្ត។ គាត់សម្តែងបែបនេះរបស់គាត់គឺវាសំខាន់ជាងដែលមានឈ្មោះនៅបញ្ជីណាមួយ»។

តាមពិតស្ថិតិគឺជាសក្ខីភាពបញ្ជាក់ថា Mendy អាចទុកចិត្តបានប៉ុណ្ណា។ រូបគាត់រក្សាសំណាញ់ទីមិនឱ្យគូប្រកួតស៊ុតចូលបានចំនួន ២០លើក ក្នុងការប្រកួត Premier League ៣៨លើក ដែលសមទ្ធផលនេះមានតែ Petr Cech (២៦), Pepe Reina (៣២), Alisson (៣៦) និង Roy Carroll (៣៧) ប៉ុណ្ណោះដែលអាចធ្វើបាន។

នៅក្នុងការប្រកួតទាំងអស់ Mendy បានការពារសំណាញ់ទីរបស់ Chelsea ដោយជោគជ័យ ៣០លើក ដោយធ្វើបាន ៥៤ប្រកួត តាមពីក្រោយ Cech ដោយមាន ៥១ ប្រកួត៕

Photo :: Edouard Mendy heroics deny Brentford as Chelsea cl... ▷ Chelsea ▷  Shotoe