ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លេងចាញ់ក្រុមដាណឺម៉ាក ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់ UEFA Nations League កាលពីយប់មិញនេះ។
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ដែលទើបយកឈ្នះលើក្រុមបែលហ្សិកបាននោះ បែរជាមកបរាជ័យក្រោមថ្វីជើងរបស់ដាណឺម៉ាកទៅវិញ។ Maguire បានទទួលកាតក្រហមនៅនាទី៣១ក្នុងការប្រកួតនេះ ដែលធ្វើឱ្យដាណឺម៉ាកមានឱកាសតែម្ដង។ Eriksen ជាអ្នករកបាន១គ្រាប់ឱ្យដាណឺម៉ាកដោយបាល់ប៉េណាល់ទីនៅនាទី៣៥ ហើយវាក៏ជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតផងដែរ។
បរាជ័យនេះបានធ្វើឱ្យក្រុមអង់គ្លេសធ្លាក់ដល់លេខ៣ឯណោះក្នុង Group នៃពានរង្វាន់ UEFA Nations League ដោយ៤ប្រកួតមាន៧ពិន្ទុ ស្មើជាមួយដាណឺម៉ាកដែរ ប៉ុន្តែមានគ្រាប់ស៊ុតចំណេញតិចជាង។ ក្រុមលេខ១ បានទៅលើបែលហ្សិកវិញ ដែលមាន៩ពិន្ទុឆ្លងកាត់៤ប្រកួតដែរ៕