នូវែលហ្សេឡង់ បោះបង់ការប្រកួតជាមួយអង់គ្លេស ដោយសាកីឡាករភាគច្រើនមិនមកចូលរួម

0
718

ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​នូវែលហ្សេឡង់​ បាន​ដក​ខ្លួន​ពី​ការ​ប្រកួត​មិត្តភាព​តទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នា​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ខាង​មុខ​នៅ​ឯ​ប្រទេស​អង់គ្លេស​ផ្ទាល់​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports។

មូលហេតុ​ដែល​ក្រុម​ខាង​លើ​ដក​ខ្លួន​មុន​ការ​ប្រកួត​បែប​នេះ​ ដោយ​សារ​តែ​ពិបាក​ក្នុង​ការ​ដំណើរ​ និង​កីឡាករ​ភាគ​ច្រើន​មិន​ចូល​រួម​លេង​ ក្នុង​កំឡុង​ពេល​កូវីដ-១៩​នេះ​។

យ៉ាង​ណា​មិញ​ បន្ទាប់​ពី​ធ្វើ​ការ​ប្រកាស​ដក​ខ្លួនភ្លាម​ ខាង​ FA ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​ ​នឹង​រៀប​ចំ​ក្រុម​ជម្រើស​ជាតិ​ផ្សេង​ទៀត​ មក​ជំនួស​ក្រុម​ជម្រើស​ជាតិ​នូវែលហ្សេឡង់​ ក្នុង​ការ​ប្រកួត​ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​បន្ត​ឆ្លង​លើ​កីឡាករ​មួយចំនួន​ដូច​ជា​ Cristiano Ronaldo ដែល​រក​ឃើញ​ជំងឺ​នេះ​កាល​ពី​ម្សិលមិញ​៕