នៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០នៃ FIFA ដែលបានធ្វើបច្ចុប្បន្នភាពថ្មីបំផុត ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់គឺថាអ៊ីតាលីបានវ៉ាដាច់អង់គ្លេស ខណៈអេស្ប៉ាញបានលូតឡើងចំណាត់ថ្នាក់ ឯព័រទុយហ្គាល់បានធ្លាក់ចុះ។
ក្រុមអ៊ីតាលីបន្តការរីកចម្រើនរបស់ខ្លួនលើចំណាត់ថ្នាក់ FIFA ។ គ្រូបង្វឹក និងសិស្សរបស់ Roberto Mancini បានឡើងមួយជំហានដើម្បីឈរនៅលំដាប់ទី ៤ នៃចំណាត់ថ្នាក់លើពិភពលោក បន្ទាប់ពីឈ្នះចំណាត់ថ្នាក់លេខ ៣ ក្នុងពានរង្វាន់ UEFA Nations League ។
បារាំងក៏បានឡើងចំណាត់ថ្នាក់មួយទៅលេខរៀងទី ៣ ដោយសារការឈ្នះពានរង្វាន់ Nations League មួយផ្នែក និងដោយសារតែអង់គ្លេសបានធ្លាក់ពីរពិន្ទុបន្ទាប់ពីត្រូវបានក្រុមជម្រើសជាតិហុងគ្រីទប់ជាប់ក្នុងលទ្ធផលស្មើ ក្នុងវគ្គជម្រុះ World Cup ២០២២ ។
តំណែងលេខមួយនៅតែជារបស់ប៊ែលហ្សិកដ៏ដែល បើទោះបីជា Kevin De Bruyne និងមិត្តរួមក្រុមរបស់គាត់នៅតែបន្តលេងដោយមិនសូវបានល្អនៅក្នុងការប្រកួតធំៗ ក៏ដោយ ប៉ុន្តែចុងក្រោយគឺ Nations League ។ ប្រេស៊ីលនៅពីក្រោយ ប៉ុន្តែបានវាយបកទៅលើបែលហ្ស៊ិកខណៈអេស្ប៉ាញមានភាពប្រសើរឡើង (ទី ៧ +១) ដូចអាឡឺម៉ង់ (ទី ១២ +២) ផ្ទុយទៅវិញព័រទុយហ្កាល់ (លេខ ៨) និងអ៊ុយរូហ្គាយ (លេខ ១៥) ដោយធ្លាក់ ១ចំណាត់ថ្នាក់ និង ៣ចំណាត់ថ្នាក់ដូចគ្នា។
ម៉ារ៉ុក (ទី ២៩, +៤), រុស្ស៊ី (ទី ៣៣, +៤), អេហ្ស៊ីប (ទី ៤៤, +៤), អារ៉ាប៊ីសាអូឌីត (ទី ៤៩, +៧) និងអាហ្វ្រិកខាងត្បូង (ទី ៦៦, +៧) សុទ្ធតែទទួលបានវឌ្នភាពបន្ទាប់ពីឈ្នះ ២ ដងក្នុងវគ្គជម្រុះ World Cup ។ នូវែលសេឡង់ (១១១, +១០) និងឥណ្ឌូនេស៊ី (១៦៥, +១០) គឺជាប្រទេសដែលមានភាពជឿនលឿនជាងគេក្នុងខែនេះ៕