Shaw ថា Greenwood អាចក្លាយជា Van Persie ថ្មីរបស់ Man Utd

0
579

ខ្សែប្រយុទ្ធ Mason Greenwood

បើតាមសម្ដីរបស់ខ្សែការពារ Luke Shaw ខ្សែប្រយុទ្ធ Mason Greenwood អាចនឹងក្លាយជា Robin van Persi ថ្មីរបស់ Menchester United។

Luke Shaw បញ្ជាក់ថា Greenwood បានបង្ហាញខ្លួនដ៏អស្ចារ្យនៅរដូវកាលដំបូងក្នុងឈុតធំ ហើយគេជាខ្សែប្រយុទ្ធមានទេពកោសល្យពីធម្មជាតិ។ រដូវកាលនេះបើទោះ កីឡាករអង់គ្លេសមិនបានលេងគ្រប់ការប្រកួត ប៉ុន្តែគ្រាប់បាល់និងស្ថិតិរបស់គេពិតជាអស្ចារ្យ ហើយធ្វើបាន Assist មួយចំនួនផងដែរ។ គេពិតជាធ្វើបានអស្ចារ្យ។

ខ្សែការពារលេងឱ្យក្រុមបិសាចក្រហមតាំងពីឆ្នាំ២០១៤ បានរៀបរាប់បែបនេះ ៖ «គាត់ត្រូវការរៀនបន្ថែមច្រើន ប៉ុន្តែបើគាត់ប្រឹងប្រែងរាល់ថ្ងៃ នោះគាត់នឹងក្លាយជា Robin van Persie ថ្មី ឬជាកីឡាកររកគ្រាប់បាល់បានច្រើនឱ្យពួកយើង»។

Robin van Persi ជាខ្សែប្រយុទ្ធឆ្នើម និងជាវិរបុសមួយរូបរបស់ Manchester United។ អតីតកីឡាករហុល្លង់ បានធ្វើឱ្យអ្នកចាត់ការ Alex Ferguson ភ្ជាក់ផ្អើលជាខ្លាំង ព្រោះគេបានជួយក្រុមបិសាចក្រហម ឈ្នះពាន Premier League ឆ្នាំ២០១២-២០១៣ និងជាប់ Short-List ជាកីឡាករ Best Player ក្នុងតំបន់អឺរ៉ុបរបស់ UEFA បន្ទាប់ផ្ទេរចេញពី Arsenal ក្នុងតម្លៃខ្លួន ២២,៥ លានផោន និងប្រាក់បន្ថែម ១,៥ លានផោនទៀត បើសិន United ឈ្នះ Premier League ឬ Champions League នៅបួនឆ្នាំក្រោយ។

 Robin van Persie លើកពាន Premier League 2012-2013

ងាកមកសាច់រឿង Greenwood អ្វីដែលខ្សែការពារវ័យ២៤ឆ្នាំ Luke Shaw គត់សម្គាល់ឃើញទៀតនោះគឺ ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំសញ្ជាតិអង់គ្លេស ចេះប្រើជើងឆ្វេងស្ដាំបានយ៉ាងល្អ។

«ពិតណាស់ គាត់ចេះប្រើជើងទាំងពី វាពិតជាមិនគួរឱ្យជឿ។ ពេលខ្ញុំនៅក្មេង ពេលខ្ញុំលេងជាមួយយុវជន មានកីឡាករម្នាក់ឈ្មោះ Lewis Baker លេងឱ្យ Chelsea គាត់តែងតែប្រើជើងទាំងពីរ។ គាត់នឹង Mason (Greenwood) ប្រហែលជាកីឡាករ២នាក់គត់ចេះប្រើជើងទាំងពីរបានល្អ ដែលខ្ញុំធ្លាប់ឃើញ។ ពេលខ្ញុំនៅ  Southampton, Adam Lallana ក៏អាចប្រើជើងឆ្វេងស្ដាំបានល្អដូចគ្នា»។

ថ្មីៗក៏មានមនុស្សជាច្រើននិយាយអំពី Ravel Morrison ថា គេខ្លាំងជើងទាំងពីរផងដែរ ប៉ុន្តែជម្រើសជាតិអង់គ្លេស Luke Shaw នៅតែគិត Mason នៅតែខ្លាំងជាង។

យុវជនក្រុមបិសាចក្រហម Greenwood បានលេងឱ្យឈុតធំរបស់លោក Ole តាំងពីឆ្នាំ២០១៨ ប៉ុន្តែរដូវកាលនោះ គេបង្ហាញខ្លួនបានតែបីប្រកួតប៉ុណ្ណោះ ខណៈរដូវកាលឆ្នាំ២០១៩-២០២០ គេលេងបាន ២២ប្រកួត រកបាន៥គ្រាប់។  ១គ្រាប់ដំបូងរបស់យុវជនវ័យក្មេង រកបានពេល Manchester United ឈ្នះ៤–០ លើ Leeds United  មុនបើករដូវកាល៕

ខ្សែការពារ Luke Shaw