Valdes ប្រាប់​ពីវត្ថុ​តែ​មួយ​គត់​ដែលគាត់រក្សា​ទុក​ ពេល​នៅ Barca

0
562

Victor Valdes ត្រូវ​បាន​ពិភព​បាល់ទាត់​ចង​ចាំ​ថា ​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​មួយ​ក្នុង​ពិភព​បាល់​ទាត់​កាល​ប្រកប​អាជីព​ជា​ច្រើន​ឆ្នាំ​ជាមួយ​ Barcelona។​

អ្នក​ចាំ​ទី​ដៃ​ស្អិត​សញ្ជាតិ​អេស្ប៉ាញ​បាន​ឈ្នះ​គ្រប់​ពាន​ទាំង​អស់​ជាមួយ​ក្លឹប​យក្ស ​កាតាឡាន់ ​ប៉ុន្តែ​ ទាំង​មេដាយ​ និង​ពាន​ផ្ទាល់​ខ្លួន​ផ្សេង​ៗ ​មិន​ត្រូវ​បាន​រូប​គេ​ដាក់​តាំង​បង្ហាញ​លើ​ជញ្ជាំង​នោះ​ទេ។​ Valdes បង្ហើប​ថា​របស់​តែ​មួយ​គត់​ដែលគាត់​ ស្រឡាញ់​បំផុត​គឺ អាវ​ដែល​ពាក់​កាល​ប៉ះ​ជាមួយ Arsenal ។​

បុរស​វ័យ​៣៨​ឆ្នាំនេះ​ឲ្យ​ដឹង​ថា​អាវ​នោះ ​គឺ​គេ​បាន​ពាក់ពេល​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League នៅ​បារាំង​ហើយ​បាន​យក​ឈ្នះ​ Arsenal 2-1​ នៅ​បារាំង​ឆ្នាំ​២០០៦​។​ វា​គឺ​ជា​វត្ថុ​អនុស្សាវរីយ៍​ និង​ការ​ចងចាំ​ដែល​មិន​អាច​បំភ្លេច​បាន៕