Haaland នឹងបង្កើតការប៉ះទង្គិចគ្នាជាមួយអតីតមិត្តរួមក្រុមរបស់គាត់នៅ Salzburg គឺ Pongracic នៅពេលពួកគេទាំងពីរចូលរួមក្នុងការប្រកួត Wolfsburg ទល់នឹង Dortmund ក្នុងជុំទី ២៧ នៃក្របខ័ណ្ឌ Bundesliga ។
Erling Haaland ប្រាកដជាត្រូវដឹងអំពីឈ្មោះ Marin Pongracic ។ ខ្សែការពាររូបនេះមកពី RB Salzburg ក្នុងរដូវរងារក្នុងតម្លៃប្រហែល ១០ លានអឺរ៉ូ និងទទួលបានកន្លែងមួយនៅចំកណ្តាលខ្សែការពារ Wolfsburg ចាប់តាំងពីជុំទី ៣ នៃជើងទី ២ ។
ឥឡូវផុង Marin Pongracic ទទួលបានអត្ថប្រយោជន៍ពីវិស្សមកាលដ៏យូរ។ បញ្ហារបួសធ្ងន់ ដែលបានតាមរំខានគាត់ពាក់កណ្ដាលឆ្នាំនៅឯ RB Salzburg បានធ្វើឲ្យកីឡាករសញ្ជាតិក្រូអាតរូបនេះ ខ្វះកាយសម្បទានៅពេលចូលរួមជាមួយ Wolfsburg នៅថ្ងៃទី ១៥ ខែមករា។
បីថ្ងៃមុនជើងត្រឡប់មកវិញ Pongracic ស្ទើរតែគ្មានពេលដើម្បីមានស្ថានភាពល្អឡើងវិញទេ។ ជាលទ្ធផលគាត់ទទួលបានកាតក្រហមក្នុងការប្រកួតស្មើរគ្នាជា Dusseldorf (១-១) បន្ទាប់មកលេង ៣ ប្រកួតទៀតមុនរដូវកាលឈប់។
រយៈពេលនៃការឈប់សម្រាកនេះ គឺជាឱកាសដ៏ល្អសម្រាប់ Pongracic ដើម្បីទទួលបានកម្លាំងឡើងវិញ។ គាត់ត្រូវបានគេទុកចិត្តថាលេងបានល្អនៅក្នុងការឈ្នះ Augsburg កាលពីមួយសប្តាហ៍មុន ហើយត្រូវបានគ្រូបង្វឹកកោតសរសើរចំពោះការលេងរបស់គាត់។
អាចយល់បានថា Pongracic នឹងត្រូវបានជ្រើសរើសសម្រាប់ការប្រកួតជាមួយក្រុម Dortmund នាពេលបច្ចុប្បន្ននេះ ជាពិសេសនៅពេលដែលគាត់មានការយល់ដឹងច្បាស់អំពី Haaland ។
ដូចមិត្តរួមក្រុមរបស់គាត់ Xaver Schlager ដែរ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានលេង និងហ្វឹកហាត់ជាមួយ Haaland នៅ Salzburg ប៉ុន្តែបានបង្ហាញខ្លួននៅលើទីលានជាមួយខ្សែប្រយុទ្ធន័រវែស បានចំនួន ៥ការប្រកួតប៉ុណ្ណោះ ដោយសារតែរបួស។
ប៉ុន្តែមានមូលដ្ឋានដើម្បីជឿថា Pongracic នឹងដឹងពីរបៀបបន្សាបកីឡាករវ័យ ១៩ ឆ្នាំ Haaland ។ ស្ថិតិផ្តល់នូវភស្ដុតាងដែលថាខ្សែការពារក្រូអាតមានល្បឿនគួរឱ្យចាប់អារម្មណ៍នៅ Wolfsburg ក្នុងល្បឿន ៣៥,២៧ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលើសពីខ្សែការពារទាំងពីរ Paulo Otavio (៣៤,៨៤ គីឡូម៉ែត្រ / ម៉ោង) និង Kevin Mbabu (៣៤.៨៣) គីឡូម៉ែត្រ / ម៉ោង) ដែលជាកីឡាករលឿនបំផុតរបស់ក្រុមនៅរដូវកាលនេះ។
គាត់ក៏មានគុណសម្បត្តិលើសពីមិត្តរួមខ្សែការពារកណ្ដាលរបស់គាត់ គឺ John Anthony Brooks (៣២.៥៥ គីឡូម៉ែត្រ / ម៉ោង) និង Knoche (៣១,២២ គីឡូម៉ែត្រ / ម៉ោង) អំពីល្បឿន៕