Man Utd សុបិនចង់បានហត្ថលេខាលើ Harry Kane, ចំណែក Juventus ទិញយក Kurzawa

0
643

ក្រុមបីសាចក្រហម MU សុបិនចង់យក Harry Kane, ឯ Juventus ចង់យក Layvin Kurzawa ជាព័ត៌មានផ្ទេរដ៏សំខាន់នៅថ្ងៃនេះថ្ងៃទី ២៣ ខែមិថុនា។

មហិច្ឆតា MU ដើម្បីទិញយក Harry Kane

ភាពតានតឹងរវាង Harry Kane និងគ្រូបង្វឹកលោក Jose Mourinho កំពុងបើកក្តីសង្ឃឹមសម្រាប់ MU ក្នុងការប៉ុនប៉ងជ្រើសរើសយកខ្សែប្រយុទ្ធលេខ ១ របស់អង់គ្លេស។

Harry Kane ទើបតែត្រលប់មកវិញ បន្ទាប់ពីរងរបួសអស់រយៈពេលវែង។ Tottenham មិនបានលេងដោយ Covid-19 ដូច្នេះទម្រង់លេងក៏មិនសូវបានល្អ។ មានមតិខុសគ្នាៗជាងច្រើនអំពី Harry Kane ។ គ្រូបង្វឹកលោក Mourinho ក៏បានការពារខ្លួនគាត់ប្រឆាំងនឹងការអត្ថាធិប្បាយដែលថាប្រធានក្រុមរបស់ Tottenham កំពុងមានទម្រង់លេងអន់ខ្សោយ។

យោងតាម​សារព័ត៌មាន​អង់គ្លេស Harry Kane មានសមត្ថភាព​អាចនឹង​ចាកចេញ​ពីក្រុម Tottenham ក្នុងអានាគត់ដ៏ខ្លីខាងមុខនេះ។

ក្រុម​បីសាចក្រហម Man Utd តែងតែចង់បាន Harry Kane មកក្រុមរបស់ខ្លួន។ បីសាចក្រហម​បានសាកសួរពីការផ្ទេរកីឡាករវ័យ ២៧ ឆ្នាំរូបនេះ កាលពីប៉ុន្មានខែមុន ប៉ុន្តែត្រូវដកខ្លួនវិញនៅពេលដែល Spurs ប្រកាសទាមទារតម្លៃចំនួន ២៥០ លានផោន។

នៅពេលដែល Harry Kane ចង់ចាកចេញដោយខ្លួនឯង បីសាចក្រហម មានក្ដីសង្ឃឹមថានឹង​អាចចរចារ​ដោយជោគជ័យ ដើម្បីទិញយក​កីឡាកររូបនេះ។

ក្រុមសេះបង្កង់ Juventus យក Kurzawa

ក្រុមសេះបង្កង់ Juventus កំពុងកំដៅការប្រកួតប្រជែងសម្រាប់ការចុះហត្ថលេខាលើកីឡាករ Layvin Kurzawa ដោយមានការស្នើសុំជាផ្លូវការទៅកាន់កីឡាករសញ្ជាតិបារាំងរូបនេះ។

សារព័ត៌មានអ៊ីតាលីបានបង្ហើបថា ឆាប់ៗនេះក្លឹប Juventus បានដាក់បញ្ហានេះជាមួយលោក Kia Joorabchian – តំណាងរបស់កីឡាករ Kurzawa អំពីលក្ខខ័ណ្ឌផ្ទាល់ខ្លួន។

Kurzawa ផុតកុងត្រាជាមួយ PSG នៅថ្ងៃទី ៣០ ខែមិថុនាខាងមុខនេះ។ ទោះយ៉ាងនេះក្តី គាត់មិនទាន់បានប្រកាសនូវអ្វីមួយដែលទាក់ទងអំពីអនាគតរបស់គាត់នោះទេ។ ខ្សែការពារស្លាបឆ្វេងរបស់សញ្ជាតិបារាំងវ័យ ២៧ ឆ្នាំរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដូច្នេះគាត់មិនប្រញាប់ជ្រើសរើសកន្លែងទៅឈប់ចតថ្មីនោះទេ។

Juventus ពិតជាត្រូវការមុខមាត់ថ្មីដើម្បីជួយកាត់បន្ថយបន្ទុកសម្រាប់ Alex Sandro ។ Kurzawa ត្រូវបានកោតសរសើរដោយនាយកនៃ Fabio Paritici ។ សារព័ត៌មាន Daily Express បានរាយការណ៍ថាបន្ថែមពីលើក្រុម Juventus, Inter និង Chelsea ក៏បានប្រជែងគ្នាយ៉ាងខ្លាំងដើម្បីចុះកុងត្រាជាមួយ Kurzawa ផងដែរ៕