Real Madrid នឹងនាំ Paul Pogba មកកាន់ក្លឹប ជាមួយនឹងតម្លៃ ៧០ លានផោន

0
648

MU មិនបានធ្វើកិច្ចសន្យាកុងត្រាថ្មីជាមួយ Paul Pogba ឡើយ។ Pogba រងចាំជួបជាមួយ  Zidane នៅ Real Madrid នៅរដូវក្តៅនេះ។

Paul Pogba មានរយៈពេលជាង ១ ឆ្នាំលើកិច្ចសន្យាបច្ចុប្បន្នជាមួយ MU ។ ក្រុមម្ចាស់កីឡាដ្ឋាន Old Trafford មានជម្រើសក្នុងការបន្តជាថ្មីនូវកុងត្រាដោយស្វ័យប្រវត្តិបន្ថែមក្នុងរយៈពេល ១២ ខែទៀត។

ទោះយ៉ាងណាក៏ដោយ បើយោងទៅតាម Daily Star មេដឹកនាំបីសាចក្រហមមិនមានចេតនាធ្វើកិច្ចសន្យាកុត្រាថ្មីនេះទេ ទោះបីជាវាអាចរារាំង MU ពីការស្នើសុំថ្លៃឈ្នួលខ្ពស់ជាងជាមួយ Paul Pogba ក៏ដោយ។

MU ត្រូវបានគេជូនដំណឹងអំពីការសម្រេចចិត្តអោយ Paul Pogba ចាកចេញពីក្លឹប ដែលរូបគេភាគច្រើនមិនសូវបានចូលរួមការប្រកួតនៅក្នុង​រដូវកាលនេះ ដោយសារតែរបួស។ ហើយតម្លៃរបស់បិសាចក្រហមដែលរកបានពី Paul Pogba ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងការផ្ទេរនៅរដូវក្តៅឆ្នាំ ២០១៩ (១៥០ លានផោន) សល់ត្រឹមតែ ៧០ លានផោន (៨០,២ លានអឺរ៉ូ) ។

នេះគឺជាចំនួននៅក្នុងគម្រោងនៃការប៉ាន់ស្មាននិងការរំពឹងទុករបស់ Real Madrid (រំពឹងថានឹងទិញពី ៧០-៨០ លានអឺរ៉ូ) ។

កាសែត L’Equipe បាននិយាយថា Paul Pogba និងគ្រូបង្វឹក Zidane មានការណាត់ជួបគ្នានៅ Bernabeu នារដូវក្តៅនេះ។ អ្វីដែលពិសេសជាងនេះទៀតនោះគឺ“ បុរសទំពែក” ជាថ្មីម្តងទៀតបានប្រាប់ថ្នាក់ដឹកនាំក្លឹបថាគាត់ចង់បានខ្សែបម្រើមកពី MU ម្នាក់នេះ។ មិនតែប៉ុណ្ណោះ Pogba ក៏បានជូនដំណឹងដល់អ្នកតំណាង Mino Raiola ច្បាស់ជាត្រូវផ្លាស់ទៅ Real Madrid!

ប្រសិនបើ Paul Pogba បានសំរេចចិត្តទៅហើយ MU បានសំរេចចិត្តលក់ចេញក្នុងតំលៃសមរម្យ ថ្ងៃដែលខ្សែបម្រើរូបនេះផ្លាស់មកពាក់អាវ Real Madrid គឺជិតដល់ហើយ៕