“ ចៅហ្វាយធំ”Inter Milan បាននិយាយថា Barca ពិបាកក្នុងការទិញកីឡាករ ១១១ លានអឺរ៉ូ

0
627

Lautaro Martinez បានកំពុងលេងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់នៅក្នុងអាវរបស់ក្រុម Inter Milan ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ រកបាន ១៦ គ្រាប់ក្នុងរដូវកាល ២០១៩-២០២០ លើសពីនេះទៅទៀត គាត់បានសហការជាមួយ Romelu Lukaku បង្កើតគូស្នេហ៏សុបិន្តអាក្រក់សំរាប់រាល់ការការពារ Serie A ។

ដោយបានឃើញនូវការលេងដ៏អស្ចារ្យរបស់ Lautaro Martinez ថ្នាក់ដឹកនាំរបស់ក្រុម Barcelona មានអារម្មណ៍រំភើបយ៉ាងខ្លាំង។ កីឡាករវ័យ ២២ ឆ្នាំរូបនេះត្រូវបាន Blaugrana ចាត់ទុកជាដៃគូដ៏ល្អឥតខ្ចោះរបស់កំពូលតារាឆ្នើម Lionel Messi ក្នុងការវាយប្រហារ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអេស្បាញ Lautaro Martinez នឹងទទួលបានប្រាក់ខែរហូតដល់ ៣៨១,០០០ អឺរ៉ូក្នុងមួយសប្តាហ៍ប្រសិនបើគាត់យល់ព្រមផ្លាស់ទៅ Camp Nou ។

ទោះយ៉ាងណា Barcelona នឹងនៅតែមានការលំបាកជាច្រើនក្នុងការបញ្ចប់នូវកិច្ចព្រមព្រៀងនេះ។ លក្ខខ័ណ្ឌនៃកិច្ចសន្យាកុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ មានតម្លៃរហូតដល់ ១១១ លានអឺរ៉ូ ហើយក្លឹប Inter Milan ប្រាកដជានឹងមិនអនុញ្ញាតឱ្យកីឡាកររបស់ក្លឹបចាកចេញទៅដោយងាយនោះទេ។

ថ្មីៗនេះអនុប្រធាន លោក Javier Zanetti នៃ Nerazzurri បាននិយាយអំពីបញ្ហានេះ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sky Sports លោកបានមានប្រសាសន៍ថា៖ ខ្ញុំដឹងថា Lautaro Martinez មានភាពសប្បាយរីករាយក្នុងការអនុវត្តជាមួយមិត្តរួមក្រុមរបស់គាត់នៅ Inter Milan ។ ខ្ញុំសង្ឃឹមថាគាត់នឹងក្លាយជានិមិត្តរូបរបស់ Nerazzurri។ Lautaro គឺមានភាពចាស់ទុំជាងមុន។

មុនពេលនាំ Lautaro ត្រឡប់មកកាន់ Giuseppe Meazza យើងបានតាមដានគាត់មួយរយៈ។ បុរសម្នាក់នេះ គឺជាកីឡាករជោគជ័យបំផុតនៃវិស័យបាល់ទាត់អាហ្សង់ទីន។ បន្ទាប់ពីការពិភាគ្សាជាមួយ Diego Milito យើងយល់ថា Lautaro អាចក្លាយជាកីឡាករសំខាន់នាពេលអនាគត។ គាត់ជាសមាជិកក្រុម Inter Milan និងជាសមាជិកក្រុមជម្រើសជាតិ៕