Ronaldo បានក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេ

0
582

កំពូលកីឡាករឆ្នើមព័រទុយហ្កាល់ បានក្លាយជាកីឡាករទីបីបន្ទាប់កំពូលវាយកូនហ្គោល Tiger Woods អ្នកប្រដាល់ Floyd Mayweather Jr រកចំណូលបាន ១ពាន់លានដុល្លារ ក្នុងអាជីព។

Juventus កាត់បន្ថយប្រាក់ឈ្នួលក្នុងរយៈពេល ៣ខែ ដើម្បីជួយក្លឹបគ្របដណ្តប់ការចំណាយពាក់កណ្តាលរដូវCovid-19 ប៉ុន្តែនោះមិនបានប៉ះពាល់ដល់កំពូលកីឡាករលេខ ១ របស់ក្លឹបគឺ Cristiano Ronaldo ដែលជា​កីឡាកររកចំណូលបានខ្ពស់ជាងគេនៅ Serie A នោះទេ។

ប្រាក់ឈ្នួល និង ប្រាក់រង្វាន់កិច្ចសន្យាផ្សាយពាណិជ្ជកម្ម និង យីហោ CR7 កីឡាករវ័យ ៣៥ឆ្នាំ រកចំណូលបានជិត ១០៩ លានដុល្លារក្នុងឆ្នាំ ២០១៩។ ហើយ Cristiano Ronaldo ត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតមួយពាន់លានដុល្លារក្នុងអាជីពរបស់គាត់នៅឆ្នាំ ២០២០ ។

កាលពីឆ្នាំមុន មានតែ Leo Messi (១២៧ លានដុល្លារ)ប៉ុណ្ណោះដែលរកចំណូលបានច្រើនជាង Ronaldo ប៉ុន្តែជាមួយនឹងការឆ្លងកាត់​ក្នុងអាជីពជិត ១៨ឆ្នាំ ខ្សែប្រយុទ្ធ Juventus បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ដែលរកចំណូលបាន ១ ពាន់លានដុល្លារក្នុងអាជីព។

យោងតាមសារព័ត៌មាន Business Insider រថភ្លើងល្បឿនលឿនលោក Roger Federer ក៏នឹងក្លាយជាមហាសេដ្ឋីវាយកូនបាល់ដំបូងគេនៅឆ្នាំនេះដែរ។

នៅក្នុងវិស័យកម្មកីឡា អ្នកវាយកូនហ្គោល Tiger Woods គឺជាមនុស្សដំបូងគេដែលទទួលបានទឹកប្រាក់ចំនួន ១ពាន់លានដុល្លារក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក (ឆ្នាំ ២០០៩) បន្ទាប់មកអ្នកប្រដាល់ Floyd Mayweather Jr (ឆ្នាំ ២០១៧) ៕