៥ ចំណុចដែលអ្នកគួរដឹងពី Jadon Sancho ខ្សែបម្រើស្លាបរបស់ Borussia Dortmund

0
948

ខ្សែបម្រើស្លាបរបស់ Borussia Dortmund គឺ Jadon Sancho គឺជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់ដែលកំពុងឡើងជើងជាច្រើន ដែលត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានទេពកោសល្យ និងត្រូវបានគេរំពឹងថា នឹងជាកីឡាករជំនាន់ថ្មីដែលនឹងធ្វើឱ្យពិភពបាល់ទាត់កក្រើកជាបន្តក្នុងរយៈពេល១ទសវត្សរ៍ បន្ទាប់ពីជំនាន់ Ronaldo និង Messi ត្រូវបញ្ចប់។

ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក U-17 ជាមួយក្រុមជម្រើសជាតិអង់គ្លេសបានធ្វើឱ្យអ្នកទស្សនាជាច្រើនមានការភ្ញាក់ផ្អើល នៅពេលដែលគាត់សម្រេចចិត្តចាកចេញពី Manchester City ទៅកាន់ក្របខ័ណ្ឌ Bundesliga ខណៈពេលដែលគាត់នៅវ័យក្មេង។ ទោះយ៉ាងណាក្តី ការប្រថុយនេះបានធ្វើឱ្យគាត់ទទួលជោគជ័យ ខណៈពេលនេះគាត់ត្រូវបានគេដឹងថាមានតម្លៃជាង ១០០ លានផោន (១២០ លានដុល្លារអាមេរិក) ចំពោះក្លឹបធំៗដែលមានសក្តានុពលជាច្រើន។

១. តើទ្រព្យសម្បត្តិសុទ្ធរបស់ Jadon Sancho មានប៉ុន្មាន?

ទ្រព្យសុទ្ធ៖ មិនទាន់អាចគណនាបានទេ

ប្រភពទ្រព្យសម្បត្តិ៖ កិច្ចសន្យាបាល់ទាត់ កិច្ចសន្យាផ្សព្វផ្សាយផលិតផល និងការវិនិយោគ

ថ្ងៃកំណើត៖ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០០០

ប្រទេសកំណើត៖ ចក្រភពអង់គ្លេស

Sadon Sancho ទើបតែស្ថិតក្នុងដំណាក់កាលដំបូងនៃអាជីពរបស់គាត់ ដូច្នេះយើងមិនទាន់អាចប្រមូលផ្តុំរាល់ប្រភពនៃទ្រព្យសម្បត្តិដែលនឹងអាចប្រៀបធៀបជាមួយនឹងកីឡាករបាល់ទាត់ល្អបំផុតនៅលើពិភពលោកបានទេ។ ទោះយ៉ាងណាកិច្ចសន្យាចុងក្រោយរបស់គាត់ជាមួយ Borussia Dortmund ពេលនេះមានតម្លៃប្រមាណ ១០ លានផោនក្នុងមួយឆ្នាំ ហើយគាត់ក៏កំពុងតែឡើងជើងខ្លាំង ដូច្នេះតម្លៃខ្លួនរបស់គាត់ប្រាកដជានឹងឡើងខ្លាំងជាក់ជាមិនខានក្នុងពេលដ៏ឆាប់។

ទ្រព្យសម្បត្តិសុទ្ធនាពេលបច្ចុប្បន្នរបស់គាត់ប្រហែលជាមិនទាន់ដល់ខ្ទង់លាននោះទេ ហើយគាត់ត្រូវបន្តដំណើរវែងឆ្ងាយទៀត ប្រសិនបើគាត់ចង់ប្រកួតប្រជែងជាមួយ Lionel Messi (៤០០ លានដុល្លារ) និង Cristiano Ronaldo (៤៦៦ លានដុល្លារ)។

២. តើប្រាក់ខែរបស់ Jadon Sancho ថ្លៃប៉ុន្មាន?

Sancho ត្រូវបានគេរាយការណ៍ថាអាចរកចំណូលបានប្រហែល ១៩០,០០០ ផោន (២១០,០០០ / ២៣០,០០០ ដុល្លារ) ក្នុងមួយសប្តាហ៍នៅក្លឹបយក្សអាល្លឺម៉ង់ Borussia Dortmund ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករវ័យក្មេងរកចំណូលបានច្រើនជាងគេនៅក្នុងក្លឹប។

ប្រាក់ពលកម្ម ១៩០,០០០ ផោនក្នុងមួយសប្តាហ៍មានន័យថាប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្សែបម្រើស្លាបម្នាក់នេះគឺប្រហែលជា ១០ លានផោន (១២ លានដុល្លារ) ហើយវាជាការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបនឹងប្រាក់ឈ្នួលមុនរបស់គាត់ត្រឹមតែ ៧០,០០០ ផោន (៨៥,០០០ ដុល្លារ) ក្នុងមួយសប្តាហ៍។ កិច្ចសន្យាថ្មីរបស់ Sancho ត្រូវបានចុះហត្ថលេខានៅខែសីហាឆ្នាំ ២០១៩ នេះ ហើយមានរយៈពេលរហូតដល់ឆ្នាំ ២០២២ ដែលមានន័យថាគាត់នឹងទទួលបានកញ្ចប់ប្រាក់ឈ្នួលប្រហាក់ប្រហែលនឹង Marco Reu និងច្រើនជាងកីឡាករចំណូលថ្មី Erling Haaland។

៣. តើកុងត្រាផ្សព្វផ្សាយផលិតផល និងកិច្ចព្រមព្រៀងអ្វីខ្លះដែល Jadon Sancho មាន?

Sancho គឺជាអត្តពលិកមានកុងត្រាជាមួយក្រុមហ៊ុនស្បែកជើង Nike ហើយសន្ទុះនៃការរីកចម្រើននៃសមត្ថភាពរបស់គាត់កំពុងជួយគាត់ឱ្យក្លាយជាដៃគូរផ្សព្វផ្សាយទៀងទាត់ ក្នុងការផ្សព្វផ្សាយផលិត ផលរបស់ពួកគេ រួមទាំងស្បែកជើង និងសម្លៀកបំពាក់ផ្សេងទៀតផងដែរ។ កីឡាកររបស់ក្លឹប Dortmund ជាដៃគូដ៏លេចធ្លោរបស់ EA Sports ផងដែរ។

៤. តើកិច្ចការសប្បុរសធម៌អ្វីខ្លះដែល Jadon Sancho រួមចំណែក?

នៅឆ្នាំ ២០១៩ កីឡាករអន្តរជាតិរបស់អង់គ្លេសរូបនេះបានសហការណ៏ជាមួយម្ចាស់ឧបត្ថម្ភធំរបស់គាត់គឺក្រុមហ៊ុន Nike ដើម្បីសាងសង់ទីលានថ្មីមួយដែលមានទំហំ 55 x 36.5 ម៉ែត្រ នៅទិសអាគ្នេយ៍នៃទីក្រុងឡុងដ៍ឱ្យក្រុម Lambeth Tigers។ ទីលាននេះផ្តល់នូវកន្លែងដែលមានសុវត្ថិភាពសម្រាប់កុមារនៅតំបន់នោះលេងបាល់ទាត់ ដោយមានយុវជនរាប់រយនាក់ប្រើប្រាស់កន្លែងនេះ។ Sancho បានចូលរួមកាត់ខ្សែបូ និងបានលេងជាមួយក្មេងៗនៅទីនោះផងដែរ។ ការដែលរស់រាន និងធំធាត់នៅ Kennington នេះបានធ្វើឱ្យគាត់ក្លាយជាមនុស្សម្នាក់ថ្មីឥឡូវនេះ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបាននិយាយថា ខ្ញុំជំពាក់ច្រើនណាស់នៅទីក្រុងឡុងដ៍ភាគខាងត្បូងនេះ មានទាំំងការចិញ្ចឹមបីបាច់ដល់ការហ្វឹកហាត់ការលេងបាល់របស់ខ្ញុំកាលពីក្មេងផងដែរ។ ខ្ញុំសង្ឃឹម ថាក្មេងៗក្នុងនៅទីនេះមានកម្លាំងចិត្តក្នុងកាលេងបាល់ និងហ៊ានប្រាប់រឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេតាមរយៈបាល់ទាត់ ហើយដើរតាមគន្លងរបស់ខ្ញុំ។ ទីលានគឺជាចំណុចចាប់ផ្តើមនៃអាជីពជោគជ័យរបស់យើងគ្រប់គ្នា។

៥. តើ Jadon Sancho មានអ្នកគាំទ្រប៉ុន្មាននាក់តាមរយៈបណ្តាញសង្គមរបស់គាត់?

បើគិតលើបណ្តាញសង្គមសរុបទាំង Facebook, Twitter និងតាម Instagram នោះ Sancho មានអ្នកគាំទ្រចំនួន ៤.៥ លាននាក់។ ក្នុងចំណោមបណ្តាញសង្គមទាំងនោះ Instagram គឺមានប្រជាប្រិយបំផុតដោយមានមនុស្សជាង ៤,១ លាននាក់បានគាំទ្រគាត់។ ទំព័រ Twitter មានអ្នកគាំទ្រ ៣០០,០០០ នាក់ ដោយហ្វេសប៊ុករបស់គាត់មានត្រឹមតែ ១០ ម៉ឺននាក់ប៉ុណ្ណោះ៕

Soccer Football – Bundesliga – Borussia Dortmund v Schalke 04 – Signal Iduna Park, Dortmund, Germany – May 16, 2020 Schalke’s Daniel Caligiuri has his free kick blocked by Borussia Dortmund players as play resumes behind closed doors following the outbreak of the coronavirus disease (COVID-19) Martin Meissner/Pool via REUTERS DFL regulations prohibit any use of photographs as image sequences and/or quasi-video