Real Madrid នឹក Ronaldo អត់? ហើយ​អាច​ចុះ​​ហត្ថ​លេ​ខា​​ម្តង​​ទៀត​​ក្នុង​តម្លៃ ១០០ លានអឺរ៉ូ​ដែរ​ឬទេ?

0
597

ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ គឺជារយៈពេលពីរឆ្នាំចាប់តាំងពី Cristiano Ronaldo បានប្រកួតគូចុង​ក្រោយ​របស់គាត់ឱ្យ Real Madrid ។ ចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃជ័យជម្នះលើក្រុមហង្សក្រហម Liverpool នៅ​ទីក្រុងគៀវ អ្វីៗទាំងអស់គឺមិនដូចមុនទេសម្រាប់ក្រុម Los Blancos។

ខណៈពេលដែល Gareth Bale បានចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ខ្លាំងលើទីលាន កីឡាករ Cristiano Ronaldo បាននិយាយបន្ទាប់ពីចប់ការប្រកួតថា គាត់អាចចាកចេញពី Estadio Santiago Bernabeu នៅរដូវ​ក្តៅនេះ ហើយទីបំផុតគាត់បានផ្លាស់ទៅ Juventus។

តើ Real Madrid នឹក Ronaldo ទេ? ជាការពិតពួកគេនឹកណាស់ ប៉ុន្តែពួកគេនឹងចុះហត្ថលេខា​យកគាត់ម្តងទៀត​នៅ​ថ្ងៃណាមួយទេ? អ្នកសាកទាយលមើល? យ៉ាងណា យើងទុកឱ្យគេសម្រេចចិត្តចុះ៕