ខ្សែប្រយុទ្ធរបស់ក្លឹប Leicester City កីឡាករ Jamier Vardy បានក្លាយជាកីឡាករដែលមានវ័យចំណាស់ជាងគេឈ្នះស្បែកជើងមាសនៅ Premier League បន្ទាប់ពីបញ្ចប់រដូវកាលរកបាន២៣គ្រាប់។
កីឡាករវ័យ៣៣ឆ្នាំបានគ្រងតំណែងជាអ្នកទាត់បញ្ចូលទីច្រើនជាងគេក្នុងលីគ ដោយឈរលើ Pierre-Emerick Aubameyang របស់ Arsenal និង ខ្សែប្រយុទ្ធរបស់ Southampton កីឡាករ Danny Ings ដែលអ្នកទាំងពីរមាន២២គ្រាប់ដូចគ្នា។
Vardy បានក្លាយជាកីឡាករអង់គ្លេសទី៩ដែលបានឈ្នះស្បែកជើងមាស។ កាលពីរដូវកាលមុនដៃគូនៅ Liverpool កីឡាករ Sadio Mane និង Mohamed Salah និង Aubameyang បានចែកស្បែកជើងមាសគ្នា ដោយពួកគេរកបាន២២គ្រាប់ដូចគ្នា។
Leicester បានបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់លេខ៥ បន្ទាប់ពីចាញ់ Manchester United នៅណាត់ប្រកួតចុងក្រោយកាលពីយប់មិញ។ ត្បិតមិនបានលេងនៅ Champion League ប៉ុន្តែពួកគេសល់ឱកាសនៅ Europa League៕