រឿង​រ៉ាវ​សំខាន់​ៗ ​មួយ​ចំនួន​កើត​ឡើង ​ថ្ងៃ​ប្រកួត​ចុង​ក្រោយ Premier League

0
575

​ការ​ប្រកួត​ក្របខណ្ឌ English Premier League ​បាន​បិទ​បញ្ចប់​ហើយ ​កាល​ពី​យប់មិញ​នេះ ​ដោយ​មាន​ការ​ប្រែប្រួល​មួយ​ចំនួន​បាន​កើត​ឡើង​។

ដោយ​ក្នុង​នោះ ​ក្រុម Top4 ​គឺ Liverpool , Manchester City , Manchester United និង Chelsea ​។ ​៤​ក្រុម​នេះ ​នឹង​បាន​លេង​ពាន​រង្វាន់ UEFA Champions League ​នៅ​រដូវ​កាល​ក្រោយ។ ដោយ​ឡែក​លេខ​៥​និង​លេខ​៦​វិញ គឺ​ក្រុម Leicester City ​និង Spurs ​មាន​កៅអី​នៅ Europa League ​។ ​ត្រលប់​ទៅ​មើល​ក្រុម​កាំភ្លើង​ធំ ដែល​ល្បី​ថា​បាន Top4 ​រាល់​ឆ្នាំ​វិញ​នោះ ​រដូវ​កាល​នេះ ​ពួកគេ​ស្ថិត​នៅ​លេខ​៨​ក្នុង​តារាង។ ​ក្រុម​របស់​លោក Arteta ​នៅ​មាន​ឱកាស​លេង Europa League ​បាន ប្រសិន​បើ​អាច​ឈ្នះ FA Cup ​ដែល​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ទល់ Chelsea ​បាន។

​នៅ​តំបន់​កាត់​ចោល​វិញ ​ក្រុម Aston Villa ​ដែល​ស្ទើរ​តែ​គ្មាន​សង្ឃឹម​អាច​រក្សា​ខ្លួន​នៅ Premier League ​បាន​នោះ ​បែរ​ជា​ធ្វើ​បាន​ល្អ​រហូត​ដល់​អាច​រួច​ផុត​តំបន់​កាត់​ចោល​វិញ។ ​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​១៧ ​ក្រោយ​ពី​លេង​ស្មើ​ក្រុម West Ham ​នៅ​ប្រកួត​ចុង​ក្រោយ។ ការ​បាន​១​ពិន្ទុ​នេះ គឺ​ល្មម​សម្រាប់​ពួកគេ​អាច​លេង​នៅ Premier League ​ដដែល​រដូវ​កាល​ក្រោយ។ ​ដូច្នេះ​ក្រុម​​ដែល​ត្រូវ​កាត់​ចោល​គឺ Norwich City , Watford ​និង Bournemouth ។

អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​រដូវ​កាល​នេះ គឺ Jamie Vardy ​រក​បាន​២៣​គ្រាប់។ ​អ្នក Assist ​ច្រើន​ជាង​គេ​បាន​ទៅ​លើ De Bruyne ​និង​អ្នក​ចាំទី​ល្អ​បាន​ទៅ​លើ Ederson ​របស់​ក្រុម Man City។ ​ក្រុម Liverpool ​វិញ ​បញ្ចប់​រដូវ​កាល​ដោយ​មាន​៩៩​ពិន្ទុ ខ្ពស់​បំផុត​ដូច​ក្រុម Man City ​ធ្លាប់​ធ្វើ​បាន​រដូវ​កាល​មុន​ដែរ៕