Juan Cuadrado ត្រលប់មកជួយ Inter Milan ក្នុងការប្រកួត UCL ជាមួយ Benfica យប់នេះ

0
233

អ្នកចាត់ការ Simone Inzaghi បាននិយាយកាលពីថ្ងៃចន្ទថា Juan Cuadrado នឹងចូលប្រកួត Champions League របស់ Inter Milan ជាមួយ Benfica បន្ទាប់ពីខកខានការប្រកួតចំនួន 4 ចុងក្រោយដោយសាររបួស។

ខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ីរូបនេះបានខកខានការប្រកួតបើកឆាករបស់ Inter ក្នុងក្របខ័ណ្ឌ Champions League ដែលជាលទ្ធផលស្មើ 1-1 នៅលើទឹកដីក្រុម Real Sociedad រួមជាមួយនឹងការប្រកួតក្របខ័ណ្ឌ Serie A បីលើកចុងក្រោយ ប៉ុន្តែនឹងចូលមកដើម្បីជួបក្រុម Benfica នៅថ្ងៃអង្គារយប់នេះ។

Inzaghi បានប្រាប់អ្នកយកព័ត៌មានថា “គាត់បានហ្វឹកហាត់នៅថ្ងៃនេះ។ គាត់មានបញ្ហា tendinitis ហើយបានត្រលប់ទៅក្រុមវិញបន្ទាប់ពីការហ្វឹកហាត់ពីរថ្ងៃដោយឡែកពីគ្នា។ គាត់ធ្វើការបានល្អហើយត្រូវបានបញ្ចូលក្នុងក្រុម។

គាត់គឺជាកីឡាករសំខាន់ម្នាក់ ហើយខ្ញុំកំពុងពឹងផ្អែកលើគាត់សម្រាប់ការប្រកួតបន្ទាប់។

Inzaghi ក៏បានផ្តល់ការអាប់ដេតលើ Stefano Sensi និង Davide FrattesiFrattesi បានខកខានការទទួលជ័យជម្នះ 4-0 កាលពីថ្ងៃសៅរ៍នៅលើទឹកដី Salernitana ខណៈដែល Sensi មិនបានលេងចាប់តាំងពីខែសីហា។

Inter បានយកឈ្នះ Benfica ក្នុងលទ្ធផល 5-3 សរុបនៅវគ្គ 1/4 ចុងក្រោយនៃការប្រកួតកាលពីរដូវកាលមុន ក្នុងដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយ Inzaghi រំពឹងថានឹងមានការប្រកួតដ៏ស្វិតស្វាញមួយផ្សេងទៀត។