UEFA បានកំណត់ពេលវេលាសម្រាប់ការត្រលប់វិញនៃពាន Champions League ដោយ Juventus ត្រូវជួបគ្នាជើងទីពីរនៅថ្ងៃទី ៨ ខែ សីហា។ នេះបើតាមការចុះផ្សាររបស់សារព័ត៌មានបារាំង RMC Sport។
ប្រភពខាងលើបានបញ្ជាក់ថា មន្ត្រីរបស់ UEFA បានបើកការប្រជុំតាមរយៈវីដេអូមួយកាលពីថ្ងៃពុធដែលមានការចូលរួមប្រធានក្លឹបជាច្រើនដើម្បីបញ្ជាក់ជាថ្មីនូវបំណងរបស់ពួកគេក្នុងការបញ្ចប់យុទ្ធនាការប្រកួត។
ក្នុងកិច្ចប្រជុំនោះ ពួកគេបានប្រកាសថា គ្រប់លីគក្នុងស្រុកទាំងអស់ត្រូវបញ្ចប់ឲ្យបាននៅចុងខែកក្កដា ដើម្បីមានឱកាសបន្តលេង Champions League និង Europa Leagueឲ្យចប់ចុងចប់ដើម។ សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយរវាង Juventus ទល់នឹង Lyon ក្នុងទីក្រុង Turin នឹងសម្រេចលេងនៅថ្ងៃទី ៨ ខែ សីហា។
សម្រាប់ការប្រកួតនេះអានបន្តទៅមុខបានតាមពេលវេលានៃការកំណត់ត្រា ក៏ត្រូវអាស្រ័យលើការប្រកាសសុវត្ថិភាពដោយអាជ្ញាធររបស់ប្រទេសអ៊ីតាលីផងដែរ។ កាលពីជើងទីមួយ Juventus បាន ចាញ់ Lyon ១-០ រកគ្រាប់បានដោយកីឡាករ Lucas Tousart៕