Juventus បានជះលុយជាច្រើនដើម្បីទាញ Mason Greenwood ពីបីសាចក្រហម

0
606

ម្ចាស់ជើងឯក Serie A សន្យាថាឲ្យ Mason Greenwood នូវទឹកប្រាក់ដ៏ច្រើន​ដើម្បីផ្លាស់ប្តូរជីវិតរបស់គាត់ ប្រសិនបើព្រមចាកចេញពីក្រុមបីសាចក្រហម Man Utd ។

Mason Greenwood កំពុងធ្វើអោយអ្នកគាំទ្រក្រុមបីសាចក្រហមក្តៅខ្លួននៅក្នុងរដូវកាលដំបូង នៅពេលដែលគ្រូបង្វឹកលោក Solskjaer បានដាក់ឲ្យចូលលេងក្នុងក្រុមដំបូង MU ។ នៅអាយុ ១៨ ឆ្នាំទេពកោសល្យបាល់ទាត់សញ្ជាតិអង់គ្លេសវ័យក្មេងមានការចាប់ផ្តើមដ៏មិនគួរឱ្យជឿ ដោយស៊ុតបញ្ចូលទីបាន ១៥ គ្រាប់នៅក្នុងការប្រកួតទាំងអស់សម្រាប់ MU រហូតមកដល់បច្ចុប្បន្ន។

៣ ប្រកួតចុងក្រោយបង្អស់របស់ក្រុមបិសាចក្រហមនៅ Premier League Mason Greenwood ត្រូវបានគ្រូបង្វឹកលោក Solskjaer រៀបចំឲ្យលេងផ្ទាល់ ដោយរកបាន ៣ គ្រាប់ក្នុង ២ ប្រកួតចុងក្រោយ។ ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍បានធ្វើឱ្យគ្រូបង្វឹក Solskjaer សរសើរមិដាច់ពីមាត់។ Mason Greenwood ត្រូវបានគេហៅថា Berbatov ថាជា ‘Ronaldo’ ថ្មីរបស់ MU ។

Don Balon ថ្មីៗនេះបានប្រកាសថាដោយមើលឃើញពីទេពកោសល្យ Mason Greenwood ប្រធានក្លឹប Real Madrid បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្មាន់កាំភ្លើងវ័យក្មេង MU និងមានបំណងអូសទាញកីឡាកររូបនេះចេញពី Old Trafford ។ មិនត្រឹមតែប៉ុណ្ណឹងទេ The Athletic ទើបតែបង្ហើបអោយដឹងថា Juventus ធ្លាប់ប្រើលុយរាប់សិបលានអឺរ៉ូដើម្បីលួងលោម Mason Greenwood អោយទៅ Turin កាលពីឆ្នាំមុន (២០១៩) តែមិនបានសម្រេច។

ជាពិសេសបើយោងតាមប្រភពនេះ Juventus ធានាថាមានតែ Mason Greenwood ដែលងក់ក្បាលនឹងទទួលបានប្រាក់គ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរជីវិតរបស់គាត់› ។ ទោះជាយ៉ាងណាក៏ដោយ MU មិនពិបាកក្នុងការរក្សា Mason Greenwood ទេ ដោយសារតែការស្រឡាញ់របស់កីឡាករនេះចំពោះបិសាចក្រហម។ ហើយអ្វីដែលសំខាន់បំផុតនោះគឺជំរើសដ៏ក្លាហានរបស់គ្រូបង្វឹក Solskjaer ដោយលក់ខ្សែប្រយុទ្ធសំខាន់ Lukaku ទៅ Inter Milan និងនាំ Greenwood អោយក្រុមដំបូង៕