ខ្សែបម្រើ Bayern ទៅកាន់ Liverpool ជាមួយតម្លៃ ២៥ ដល់៣០លានផោន

0
629

យោងតាម ​​RMC Sport បានអោយដឹងថាតារាឆ្នើមរបស់ក្លិប Bayern Munich គឺកីឡាករ Thiago Alcantara បានរកឃើញជំរោកថ្មីមួយនៅក្លឹប Liverpool ហើយកីឡាកររូបនេះនឹងត្រៀមផ្លាស់ប្តូរទៅកាន់ទឹកដីអង់គ្លេស។

ប្រភពបាននិយាយថាខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានយល់ព្រមលើកិច្ចសន្យា ៤ ឆ្នាំជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ។ ប៉ុន្តែក្លឹបទាំង ២ មិនទាន់ឈានដល់កិច្ចព្រមព្រៀងស្តីពីថ្លៃឈ្នួលនៅឡើយទេ នៅពេលដែលក្លឹបធំនៅក្រខ័ណ្ឌ Bundesliga មួយនេះ ស្នើសុំទឹកប្រាក់ចន្លោះពី ២៥ ទៅ ៣០ លានផោន បន្តែក្លឹប Liverpool យល់ព្រមផ្តល់ជូនតែ ២០ លានផោនប៉ុណ្ណោះ៕