ក្លិប Juventus ដែលមានទាំងកីឡាករសម្បូរលុយ Christiano Ronaldo ផងនោះ បានស្រុះស្រួលគ្នា ជាមួយនឹងគ្រូបង្វឹកផងដែរ យល់ព្រមឱ្យក្លិបកាត់ប្រាក់ខែទាំងស្រុងរបស់ខ្លួនចំនួន 4ខែ ស្របពេលដែលក្លិបកំពុងជួបវិបត្តិកូវីដ-19 នេះ។
ការសម្រេចដូច្នេះ គឺបន្ទាប់ពីក្លិបប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ក្រោយការប្រកួតទាំងអស់នៅអ៊ីតាលីត្រូវផ្អាក ហើយមុនផ្អាកនេះទៀតសោត ការប្រកួតត្រូវលេងបិទទ្វារគ្មានអ្នកគាំទ្រ ធ្វើឱ្យ Juventus បាត់បង់ប្រាក់ចំណូលជាច្រើន។ ទឹកប្រាក់ដែលកាត់ពីអ្នកចាត់ការទូទៅ និងកីឡាករមានតម្លៃប្រមាណ 90លានអឺរ៉ូ។
គួរបញ្ជាក់ថា នៅតាមបណ្តាក្លិបនានានៅលើពិភពលោក ទាំងក្លិប និងកីឡាករ ក៏បានស្រុះស្រួលគ្នាកាត់បន្ថយប្រាក់ខែរបស់ខ្លួនទៅតាមលទ្ធភាព និងការយល់ស្របរៀងៗខ្លួនផងដែរ៕