ភ្ញាក់ផ្អើល ក្រុមហង្សក្រហម Liverpool ចង់ “លេងឱ្យធំ” សម្រាប់ Kylian Mbappe

0
768

ក្រុមម្ចាស់ផ្ទះ Anfield ភ្លាមៗចង់ធ្វើភ្ញាក់ផ្អើលទិញយកខ្សែប្រយុទ្ធក្រុមអ្នកមានបារាំងគឺ​កីឡាករ Kylian Mbappe នៅក្នុងការផ្ទេរកីឡាករនៅរដូវក្តៅនេះ។

ដូច្នោះហើយគណៈគ្រប់គ្រងរបស់ក្រុមហង្សក្រហម Liverpool បានត្រៀមចំណាយប្រាក់ចំនួន ១៩៩ លានផោន និងជាមួយខ្សែប្រយុទ្ធ Sadio Mane ដើម្បីទទួលបានហត្ថលេខា Kylian Mbappe ពី PSG នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។

Kylian Mbappe បច្ចុប្បន្នគឺជាកីឡាករឆ្នើមមួយក្នុងចំណោមកីឡាករឆ្នើមដែលកំពុងមានភាពល្បីល្បាញបំផុតនៅក្នុងពិភពបាល់ទាត់អឺរ៉ុប ក៏ដូចជាពិភពលោកផងដែរ។ កីឡាករសញ្ជាតិបារាំងរូបនេះបានចាប់ផ្ដើមលិចមុខលិចមាត់ និងត្រូវបានគេស្គាល់ច្រើនពេលនៅជាមួយក្រុម AS Monaco ហើយទទួលបានជោគជ័យយ៉ាងឆាប់រហ័សនៅឯក្រុមអ្នកមានបារាំង។

មិនត្រឹមតែប៉ុណ្ណោះខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះ ក៏បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោកជាមួយក្រុមបារាំងតាំងពីនៅក្មេងម្លេះ គឺនៅឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។ រដូវកាលនេះ Mbappe បានចូលរួមចំណែកចំនួន ៣០ គ្រាប់ និងជួយបាន ១៧ លើកក្នុង ៣៣ ប្រកួតសម្រាប់គ្រប់ការប្រកួតទាំងអស់របស់​ក្រុមអ្នកមានបារាំង PSG ។

សម្រាប់ក្រុមហង្សក្រហម បន្ទាប់ពីខកខានក្នុងកិច្ចព្រមព្រៀង Timo Werner The Kop ចង់ដោះស្រាយឱ្យបានលឿនជាងកិច្ចព្រមព្រៀងផ្ទេរផ្សេងទៀតរបស់គាត់ដើម្បីចៀសវាងស្ថានភាពដូច Werner ។ ក្រៅពីនេះ Liverpool មិនទាន់អាចបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Sadio Mane ឱ្យចុះកុងត្រាថ្មីបានទេដូច្នេះពួកគេក៏សម្រេចចិត្តដាក់តារាសេណេហ្គាល់រូបនេះនៅលើតុចរចាដើម្បីបញ្ចុះបញ្ចូលឱ្យ PSG ដោះលែង Mbappe ៕