នៅក្នុងបទសម្ភាសន៍ជាមួយ L’Equipe កីឡាករ Kylian Mbappe បានសារភាពថាមានឋានានុក្រមនៅក្នុងក្រុម PSG ដូច្នេះគាត់ទទួលយកដើម្បីរត់នៅពេលដែល Messi ដើរ។
នៅក្នុងបទសម្ភាសន៍មួយជាមួយ L’Equipe កីឡាករ Mbappe បានបង្ហាញពីចំណាប់អារម្មណ៍ដំបូងរបស់គាត់ចំពោះ Messi ហើយនិយាយអំពីការឈ្លោះប្រកែកគ្នាជាមួយ Neymar ក្នុងអំឡុងការប្រកួតថ្មីៗនេះនៅ Ligue 1 ។
«ថ្ងៃនេះ និងអនាគតរបស់ខ្ញុំមិនមែនជាអាទិភាពទេ។ ខ្ញុំបានប្រើប្រាស់ថាមពលច្រើននៅរដូវក្តៅនេះ ហើយខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់» Mbappe បាននិយាយបន្ទាប់ពីបញ្ជាក់ពីបំណងប្រាថ្នារបស់គាត់ក្នុងការចាកចេញពី PSG ទៅ Real Madrid ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានបន្តទៀតថា៖ «ខ្ញុំមិនចង់ក្លាយជាមនុស្សរមឹសគុណនោះទេ ខ្ញុំចង់សម្តែងការដឹងគុណចំពោះក្លឹបមួយដែលបាននាំខ្ញុំមកតាំងពីនៅអាយុ ១៨ ឆ្នាំ និងផ្តល់អ្វីៗឱ្យខ្ញុំច្រើនណាស់។
ខ្ញុំបន្តលេងពេញមួយខែសីហា វាមិនរំខានខ្ញុំទេ។ ខ្ញុំស្ថិតនៅក្នុងក្រុមដ៏អស្ចារ្យ និងជាកន្លែងដែលខ្ញុំបានជ្រោកកោនក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ»។
Mbappe បាននិយាយថា គាត់មានការអាក់អន់ចិត្តបន្តិចនៅពេលដែលគាត់បានឃើញប្រធានក្លឹបគឺលោក Nasser Al-Khelaifi និយាយថាគាត់នឹងមិនអនុញ្ញាតឱ្យ Mbappe ទៅណាទេ ទោះបីមានសំឡេងស្រេករបស់អ្នកគាំទ្រនៅលើកីឡាដ្ឋានក៏ដោយ Mbappe បានចាត់ទុកវាថាជាសកម្មភាពកីឡាបង្ហាញការស្រលាញ់។
ទាក់ទងនឹងទំនាក់ទំនងរបស់គាត់ជាមួយ Messi វិញ Mbappe បាននិយាយថា គាត់មិនដែលនឹកស្មានថាគាត់នឹងលេងជាមួយគ្នានោះទេ ហើយនិយាយថាតួនាទីរបស់គាត់ទាំងពីរនៅលើទីលានគឺខុសគ្នា៖ «ខ្ញុំមិនមានបញ្ហាទេ មិនអន់ហើយក៏មិនខ្លាំង យើងកំពុងនិយាយអំពី Messi (សើច)» ។
Mbappe ក៏បានទទួលស្គាល់ផងដែរនូវបញ្ហាដែលបានកើតឡើងជាមួយ Neymar ដែលគាត់ហៅថា “ជនកំសាក” នៅចំពោះមុខមិត្តរួមក្រុមម្នាក់ទៀតដែលមិនបានបញ្ជូនបាល់ឱ្យគាត់អំឡុងការប្រកួតទល់នឹង Montpellier កាលពីមួយសប្តាហ៍មុន។
«មិនអាចមានការអាក់អន់ចិត្តទេ។ ខ្ញុំគោរពបុគ្គល និងកីឡាករដូចរូបគាត់ (Neymar) ហើយខ្ញុំកោតសរសើរថាគាត់ជានរណា។ នៅពេលនោះខ្ញុំមិនសប្បាយចិត្តទេ ព្រោះគាត់មិនបានបញ្ជូនបាល់មកខ្ញុំ ផ្ទុយពីនេះបានកើតឡើង» នេះសម្ដីដែល Mbappe បានរៀបរាប់៕