Kylian Mbappe បញ្ចាក់ថា ដាច់ខាតនឹងមិនចាកចោល Paris Saint-Germain ឡើយ

0
686

កីឡាករ​ឆ្នើម​វ័យក្មេង​ Kylian Mbappe​ របស់​ក្លិប​បាល់ទាត់ Paris Saint-Germain បាន​ប្រកាស​ថា ​ទោះ​ជា​បែប​ណា​ក៏​ដោយ​រូបគេ​នឹង​មិន​ចាក​ចេញ​ ទៅ​ណា​ចោល​ក្លិប​យក្ស​បារាំង​នេះ​ឡើយ ​កំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវ​ក្តៅ​នេះ​។

​​ការ​លើក​ឡើង​បែបនេះ ​គឺ​បន្ទាប់ពី​មាន​នូវ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ ជុំវិញ​ការ​ចាក​ចេញ​របស់​កីឡាករ​វ័យ​ ២០​ឆ្នាំ​សញ្ជាតិ​បារាំង​នេះ​ទៅកាន់​ក្លិប​ជើងឯក​អង់គ្លេស Liverpool ឬ​អាច​នឹង​ចាកចេញ​ទៅកាន់​ក្លិប​ជើងឯក​អេ​ស្ប៉ា​ញ Real Madrid នា​រដូវ​កាល​ក្រោយ​។​ ​Mbappe ​និយាយ​ថា​៖ “​ខ្ញុំ​នឹង​នៅ​ទី​នេះ​ពេញ​លេញ​ជាមួយ​កិច្ចសន្យា​រយៈពេល ​៤​រដូវ​កាល​របស់ខ្ញុំ​។ ​ខ្ញុំ​នឹង​ខំ​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ព្យាយាម​ ដើម្បី​ឈ្នះ​ពាន​ជាមួយ PSG និង​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​លេចធ្លោ​របស់​ខ្ញុំ​ តាម​ដែល​អាច​ធ្វើ​បាន​”​។ ​​គួរ​បញ្ជាក់​ថា ​Mbappe​ បាន​ផ្ទេរ​មកកាន់​ក្លិប​ Paris Saint-Germain​ កាលពី​ឆ្នាំ​២០១៧ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លិប AS Monaco មុន​ពេល​ត្រូវ​បាន​ទិញ​ផ្តាច់​ក្នុង​តម្លៃ​ ១៦០​លាន​អឺរ៉ូ​។​ ក្នុង​រដូវ​កាល​នេះ​ Mbappe ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្លិប​ជើងឯក​បារាំង​នេះ​បាន​ ៣០​គ្រាប់ ​មុន​ពេល​ដែល​លី​គ​កំពូល​បារាំង​ប្រកាស​ផ្អាក​រដូវ​កាល​របស់​ខ្លួន ​ដោយសារ​វិបត្តិ​សកល Covid-19៕