Mbappe បានស៊ុកបញ្ចូលទីក្នុងនាទីសូន្យ ពេលប៉ះក្លិប Celtic កាលពីយប់មិញ

0
551

ក្លិបអ្នកមាន Paris St-Germain កំពុងតែបង្ហាញសាច់ដុំបន្លាចក្លិបធំៗនៅទ្វីបអឺរ៉ុប ដោយការប្រកួតកម្តៅសាច់ដុំ៣ប្រកួតចុងក្រោយ ក្លិបមួយនេះរកបានរហូតដល់ទៅ២០គ្រាប់ឯណោះ និងមិនរបូតសម្បីតែមួយគ្រាប់។ ក្នុងនោះ PSG ស៊ុតបាន៤គ្រាប់ពេលប៉ះក្លិប Celtic កាលពីយប់មិញ។

នៅក្រោមក្រសែភ្នែកអ្នកគាំទ្រ៥ពាន់អ្នកដែលបានអនុញ្ញាតឲ្យចូលមើលការប្រកួតផ្ទាល់នោះ កីឡាករ Mbappe រកបានគ្រាប់ទីមួយឲ្យ PSG ប្រើពេលមិនដល់មួយនាទីផង ពោលគឺក្រោយកែបាល់បាន៥៣វិនាទី។ រលងបាន២៥នាទី ម្ចាស់អាវលេខ១០ Neymar រកបានគ្រាប់ទី២ដោយការស៊ុតប៉ះខ្សែការពារ Celtic ឡងចូលដាច់ចង្កះអ្នកចាំទី។

ចូលដល់តង់ទី២ PSG ថែមបាន២គ្រាប់ទៀតដោយអតីតតារាឆ្នើមរបស់ Manchester United កីឡាករ Ander Herrera នៅនាទីទី៤៨ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Pablo Sarabia នៅនាទីទី៦៧ ក្រោមការបោះបាល់ឲ្យពីខ្សែបម្រើឆ្នើម Marco Verratti ៕