Lampard អាចក្លាយជាគ្រូបង្វឹកម្នាក់ ក្នុងចំណោមគ្រូបង្វឹកល្អបំផុតក្នុងពិភពលោក

0
664

– គ្រូបង្វឹកវ័យក្មេងលោក Frank Lampard ត្រូវបានគេជឿជាក់ថាអាចឈានទៅរកកម្រិតខ្ពស់បំផុត។

នៅក្នុងរដូវកាលដំបូងរបស់លោកដែលដឹកនាំនៅ Premier League គ្រូបង្វឹក Frank Lampard បានបន្សល់ទុកនូវស្លាកស្នាម។ ក្រោមការចង្អុលបង្ហាញរបស់អតីតកីឡាករអង់គ្លេស ក្រុមតោខៀវកំពុងលេងបាល់ទាត់ដែលទាក់ទាញភាពសេរី។ ក្រុមបាល់ទាត់ទីក្រុងឡុងដ៍ ស្ថិតក្នុងចំណោមក្រុមកំពូលទាំងបួន ដោយបានឈានដល់វគ្គ ៤ ផ្ដាច់ព្រ័ត FA Cup ហើយនៅតែមានឱកាសឈ្នះពានរង្វាន់នៅរដូវកាលនេះ។

យោងតាមលោក Antonio Conte អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Lampard អាចក្លាយជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកល្អបំផុតនៅលើពិភពលោក។

លោក Conte បាននិយាយថា “Lampard កំពុងបំពេញការងារបានល្អ។ នេះគ្រាន់តែជាបទពិសោធន៍ទី ២ របស់ Lampard ប៉ុណ្ណោះបន្ទាប់ពីរដូវកាលដឹកនាំ Derby County ។ ការបង្វឹកក្រុមមួយក្នុងចំណោមក្រុមកំពូល ៗ គឺមិនងាយស្រួលនោះទេ” ។

ខ្ញុំគិតថា Lampard មានជំនាញនិងសមត្ថភាពក្លាយជាគ្រូបង្វឹកល្អបំផុតម្នាក់នៅលើពិភពលោក។ គាត់ត្រូវការបន្តធ្វើការជាមួយស្ទីលនេះ។ ខ្ញុំសូមជូនពរ Lampard ល្អបំផុតនាពេលអនាគត។

គ្រូបង្វឹក Conte មានរយៈពេលពីរឆ្នាំដើម្បីដឹកនាំក្រុមតោខៀវ Chelsea និងដណ្តើមបានជើងឯកក្នុងលីកកំពូលអង់គ្លេស។ ជាមួយនឹងគ្រោងការណ៍យុទ្ធសាស្ត្រ ៣-៤-៣ ក្រុមតោខៀវ Chelsea របស់លោក Conte បានគ្រប់គ្រងរដូវកាល ២០១៦/២០១៧ ជាមួយនឹងជ័យជំនះ ១៣ លើកជាប់ៗគ្នាដោយដេញតាមគូប្រជែងដូចជា Tottenham និង Manchester City ដើម្បីដណ្តើមតំណែង។

គ្រូបង្វឹកបច្ចុប្បន្ន Inter Milan បានរំលឹកពីពេលដែលគាត់ប្តូរ ៤-៣-៣ ត្រឡប់ទៅ ៣-៤-៣ វិញបន្ទាប់ពីគាត់ចាញ់ Arsenal វាជាចំណុចរបត់មួយដែលសម្គាល់ពីការផ្លាស់ប្តូរយ៉ាងខ្លាំងរបស់ក្រុម Stamford Bridge។

                                            Conte បានឈ្នះ Premier League ជាមួយ Chelsea ។

យើងបានចាញ់ក្រុម Arsenal ។ នៅក្នុងការប្រកួតមុននេះក្រុមតោខៀវក៏បានចាញ់ក្រុម Liverpool ផងដែរ។ វាជាពេលវេលាដ៏សំខាន់សម្រាប់ខ្ញុំនិងក្លិប។ នៅពេលដែលអ្នកស្ថិតក្នុងក្រុមកំពូលហើយអ្នកចាញ់ ២ ប្រកួតជាប់ៗគ្នាវាមិនងាយស្រួលសម្រាប់ទាំងអស់គ្នាទេ។

ប៉ុន្តែវាគឺជាពេលវេលាដ៏សំខាន់មួយពីព្រោះខ្ញុំបានសំរេចចិត្តផ្លាស់ប្តូរប្រព័ន្ធត្រឡប់ទៅ ៣-៤-៣ ឬ ៣-៤-២-១ ជាមួយ Eden Hazard, Willian ឫ Pedro នៅពីក្រោយខ្នង Diego Costa ដោយមានខ្សែការពារកណ្តាលទាំង ៣ រូបនៅក្នុង ការការពារ។ ខ្ញុំគិតថាវាជាពេលវេលាដ៏គួរឱ្យចងចាំមួយនៅពេលយើងបង្កើនល្បឿនចាប់ពីពេលនេះតទៅ។

“ គ្រូបង្វឹកត្រូវតែដូចជាជាងកាត់ដេររកសំលៀកបំពាក់ត្រឹមត្រូវសម្រាប់ក្រុមរបស់គាត់។ បន្ទាប់ពីធ្វើការអស់រយៈពេល ២ ខែខ្ញុំបានសំរេចចិត្តផ្លាស់ប្តូរយុទ្ធសាស្ត្រដាក់ពួកគេនៅក្នុងក្របខ័ណ្ឌល្អបំផុតដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ។ នេះជាមូលហេតុដែល Chelsea ឈ្នះ Premier League និងឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ។