វិភាគហាងឆេងនៃការប្រកួតរវាង Leicester vs Chelsea វេលាម៉ោង ១៩:៣០ នាទីយប់នេះ

0
629

វិភាគការប្រកួត និងហាឆេងជំនួបរវាង Leicester vs Chelsea វេលាម៉ោង ១៩:៣០ នាទី ថ្ងៃទី ២០ ខែវិច្ឆិកាយប់នេះ។ Cam-Sports ព្យាយាមវិភាគហាងឆេងនៃការប្រកួតរវាង Leicester និង Chelsea ថ្ងៃនេះឱ្យបានត្រឹមត្រូវបំផុត។

លទ្ធផល LEICESTER VS CHELSEA៖ 0-0

ព័ត៌មានទូទៅរវាងក្រុមទាំងពីរ៖

បន្ទាប់ពីការប្រកួតចំនួន ១១លើក ក្រុម Chelsea នៅតែឈរនៅលើកំពូលតារាងក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេស Premier League ២០២១/២២។ ជាពិសេស​គឺ​ឈ្នះ​៨លើក ស្មើ​២ និង​ចាញ់​តែ​១​លើកប៉ុណ្ណោះ​។ យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​មិន​រំពឹង​ខ្លាំង​ពេក​ពី​ក្រុម​របស់​លោក​គ្រូ​បង្វឹក Tuchel ក្នុង​ការ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ជុំ​ទី ១២ នៃចុង​សប្តាហ៍​នេះឡើយ។

សូមចាំថា Chelsea ចូលប្រកួតលើកនេះ គឺកីឡាករមួយចំនួនត្រូវបានរងរបួសដែលធ្វើឱ្យប៉ះពាល់ដល់ទម្រង់ក្រុមយ៉ាងខ្លាំង។ ជាមួយគ្នានេះ កីឡាករសំខាន់ៗរបស់ក្រុមទីក្រុងឡុងដ៍ គឺមិនស្ថិតក្នុងទម្រង់ល្អបំផុតនោះទេ ដោយសារតែពួកគេទើបតែត្រលប់ពីការបំពេញភារកិច្ចក្រុមជម្រើសជាតិរបស់ពួកគេក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២២។

Leicester City vs Chelsea - Match Preview and Prediction

គួរ​កត់​សម្គាល់​ថា​នេះ​ជា​ការ​ប្រកួត​ដែល Chelsea នឹង​ត្រូវ​ធ្វើដំណើរទៅ​កាន់​កីឡដ្ឋាន King Power របស់ក្រុម Leicester ដែលជាក្រុមដែលមានទម្រង់ក្រុមខ្លាំងមួយដែរនៅក្នុងលីគអង់គ្លេស។ ស្ថិតិបង្ហាញថា Chelsea មិនដែលភ្លក្សរសជាតិជ័យជំនះក្នុង ៣ ប្រកួតចុងក្រោយក្នុងនាមជាភ្ញៀវនៅ Leicester ក្នុងក្របខ័ណ្ឌ Premier League នោះទេ។

សរុបមក ពួកគេក៏បានឈ្នះត្រឹមតែ ២លោកប៉ុណ្ណោះ ក្នុងចំណោម ១០ប្រកួតចុងក្រោយទល់នឹង Leicester ទៅលើគ្រប់ការប្រកួតទាំងអស់។

វិភាគហាងឆេង Leicester vs Chelsea៖

ហាងឆេងអាស៊ី (៣/៤:០): ជាមួយនឹងគ្រាប់តនៃ +៣/៤ និងលទ្ធផលមិនដែលចាញ់ក្នុងការប្រកួត ៧/៨ ចុងក្រោយ ក្រុម Leicester គឺជាជម្រើសដែលអាចទុកចិត្តបានសម្រាប់អ្នកភ្នាល់។ ទន្ទឹមនឹងនេះ Chelsea បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការប្រុងប្រយ័ត្ននៅពេលដែលពួកគេបានចាញ់ការប្រកួត ៣/៤ ចុងក្រោយ។

ហាងឆេង O/U (២ ១/២): មានត្រឹមតែ ២លើក ក្នុងចំណោម១០ប្រកួតចុងក្រោយរវាង Leicester និង Chelsea ដែលស៊ុតបានច្រើនជាង ២គ្រាប់។ ការប្រកួត ៣/៤ ចុងក្រោយរបស់ Leicester និង ៣/៤ ចុងក្រោយរបស់ Chelsea ស៊ុតបានតិចជាង ២.៥ គ្រាប់។

ជម្រើសរបស់អ្នកជំនាញ៖ Leicester +៣/៤

លទ្ធផល LEICESTER VS CHELSEA៖ 0-0

ព័ត៌មានកម្លាំងនៃក្រុមទាំងពី៖

– Leicester: Fofana, Justin, Tielemans រងរបួស.

– Chelsea: Kovacic, Lukaku រងរបួស.

ទម្រង់ក្រុមដែលរំពឹងទុកនៃក្រុមទាំងពីរ៖

– Leicester: Schmeichel, Soyuncu, Evans, Amartey; Castagne, Tielemans, Soumare, Bertrand; Maddison; Vardy, Iheanacho.

– Chelsea: Mendy; Azpilicueta, Silva, Rudiger; James, Kante, Jorginho, Chilwell; Havertz; Mount, Hudson-Odoi.