តារាឆ្នើមរបស់ក្រុម Bayern ពីស្គមស្គាំងមកក្លាយជាបុរសដែលមានសាច់ដុំគួរអោយចាប់អារម្មណ៍

0
662

Leon Goretzka បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកជំនាញមានការភ្ញាក់ផ្អើលជាមួយនឹងការតុបតែងខ្លួនក្នុងរយៈពេលតែជាង ២ ខែនៃការពន្យារពេលការប្រកួតដោយសារជំងឺកូវីដ១៩ នៃក្របខ័ណ្ឌ Bundesliga ។

ទំព័រហ្វេសប៊ុករបស់អ្នកគាំទ្រក្លឹប Bayern Munich បានបង្ហោះរូបភាពប្រៀបធៀបរូបកាយវប្បកម្មរបស់ Leon Goretzka មុន និងក្រោយវិស្សមកាល។ ពីកីឡាករដែលមានរាងស្គមបន្តិចហើយតារាជនជាតិអាល្លឺម៉ង់បានក្លាយជាបុរសដែលមានសាច់ដុំគួរអោយចាប់អារម្មណ៍។

ការផ្លាស់ប្តូររបស់ខ្សែបម្រើកើតក្នុងឆ្នាំ ១៩៩៥​រូបនេះ បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត។ “មិនគួរឱ្យជឿ”​ គឺជាពាក្យដែលអ្នកគាំទ្រក្លឹប Bayern ធ្លាប់និយាយអំពីដំណាក់កាលនៃការផ្លាស់ប្ដូររបស់ Goretzka។

Goretzka មិនដូចមិត្តភក្តិរបស់គាត់ជាច្រើនដែលឡើងទម្ងន់បន្ទាប់ពីការពន្យារពេលនៃរដូវកាល។ កីឡាករអាឡឺម៉ង់ចំណាយពេលភាគច្រើនរបស់គាត់នៅក្នុងកន្លែងហាត់ប្រាណដោយរក្សាទំលាប់នេះអស់រយៈពេល 2 ខែហើយទទួលបានលទ្ធផលនៃរាងកាយល្អ។

ពេលវេលានៅឆ្ងាយពីកីឡាដ្ឋានមិនប៉ះពាល់ដល់ការលេងរបស់ Goretzka ទេ។ តារាឆ្នើមជនជាតិអាឡឺម៉ង់រូបនេះ បានចាប់ផ្តើមការប្រកួតទាំង ៣ ប្រកួត ឲ្យ ក្រុម Bayern និងជួយក្រុមការពារតំណែងជើងឯក Bundesliga ៩ ពិន្ទុ។ នៅក្នុងការប្រកួត“ អាឡឺម៉ង់បែបបុរាណ” ជាមួយក្រុម Dortmund កាលពីចុងសប្តាហ៍ Goretzka គឺស្ថិតក្នុងចំណោមកីឡាករឆ្នើម ៗ នៅខាង Bayern ។ គាត់ត្រូវបាន Whoscored ដាក់ពិន្ទុឲ្យចំនួន ៧.៥ ពិន្ទុ ដោយនៅពីក្រោយ Jerome Boateng (៧.៧ ពិន្ទុ) និង Joshua Kimmich (៧,៨ ពិន្ទុ) ។

ការប្រកួតដណ្តើមជើងឯក Bundesliga រដូវកាលនេះមានចំណុចរបត់ដ៏ធំមួយបន្ទាប់ពីជុំទី ២៨ ក្រុម Bayern បានយកឈ្នះក្រុម Dortmund ដើម្បីបង្កើនគម្លាតដល់ទៅ ៧ ពិន្ទុខណៈក្រុម RB Leipzig, Mongchengladbach បានធ្លាក់ចុះស្របពេលគូប្រជែងត្រូវបានគេវាយតម្លៃទាបជាង៕