អវត្តមាន លឹម ពិសុទ្ធ ជាឧបសគ្គដ៏ធំសម្រាប់កម្ពុជាឡើងទៅកាន់តំណែងជើងឯក?

0
1959

ខ្សែបម្រើ លឹម ពិសុទ្ធ របស់ U23 កម្ពុជា មិនទាន់បានជាសះស្បើយពីរបួសទាន់ពេល ដើម្បីចូលរួមការប្រកួតក្នុងពានរង្វាន់ U23 អាស៊ីអាគ្នេយ៍។

បើតាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា កីឡាករឆ្នើម លឹម ពិសិដ្ឋ មិនអាចជាសះស្បើយពីរបួសបានទេ ហើយនឹងអវត្តមានពីការប្រកួតពានរង្វាន់ U23 អាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅកម្ពុជា។ នេះមិនមែនជាដំណឹងល្អសម្រាប់ក្រុមកម្ពុជានោះទេ ព្រោះកម្ពុជាកំពុងដាក់ថាមពល និងការប្តេជ្ញាចិត្តគ្រប់បែបយ៉ាងដើម្បីដណ្ដើមយកជើងឯកក្នុងពានរង្វាន់នេះ។

1xbet cambodia

លឹម ពិសុទ្ធ កើត​ក្នុង​ឆ្នាំ ២០០១ ទេពកោសល្យ​របស់​កីឡាករ​នេះ​ត្រូវ​បាន​​បង្ហាញនៅក្នុង​ក្រុម​យុវជន​កម្ពុជា។ ហើយទោះបីជាមានអាយុត្រឹមតែ ២០ឆ្នាំក៏ដោយ ខ្សែបម្រើពាក់អាវលេខ ១៧ រូបនេះ បានដើរតួសំខាន់ក្នុងក្រុមជម្រើសជាតិរបស់កម្ពុជាក្នុងការប្រកួតធំៗដូចជា Asian Cup Qualifiers, World Cup Qualifiers និងថ្មីៗបំផុត AFF Cup 2021។

U23 អាស៊ីអាគ្នេយ៍ នឹងធ្វើឡើងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ។ ការប្រកួតដំបូងនៅតែប្រមូលផ្តុំក្រុមអាស៊ីអាគ្នេយ៍ទាំង១១ ប៉ុន្តែថ្មីៗនេះ ក្រុមការពារតំណែងជើងឯកឥណ្ឌូណេស៊ី ស្រាប់តែសុំដកខ្លួនវិញ ដោយសារស្ថានភាពជំងឺរាតត្បាតដ៏ស្មុគស្មាញ។

1xbet cambodia

ដូច្នេះ​ពូល B មាន​តែ​៣​ក្រុម​ប៉ុណ្ណោះ​ដែល​ចូល​រួម​ប្រកួត​គឺ U23 ម៉ាឡេស៊ី U23 ឡាវ និង U23 មីយ៉ាន់ម៉ា។ ចំណែក​ម្ចាស់ផ្ទះ​កម្ពុជា​ស្ថិតក្នុង​ពូ​ល A រួម​ជាមួយ U23 ប្រ៊ុយណេ U23 ទី​ម័​រ​ខាងកើត និង U23 ហ្វីលីពីន ។ U23 វៀតណាម, U23 ថៃ និង U23 សឹង្ហបុរី ស្ថិតក្នុងពូល C ៕